សេដ្ឋកិច្ច
តម្លៃប្រេងពិភពលោកបន្តធ្លាក់ចុះ បន្ទាប់ពី OPEC+ លើកពេលប្រជុំ
តម្លៃប្រេងបានបន្តធ្លាក់ចុះកាលពីថ្ងៃពុធ បន្ទាប់ពីក្រុមនៃប្រទេសផលិតប្រេង OPEC+ ពន្យាពេលជួបប្រជុំដែលគ្រោងរៀបចំឡើងនៅថ្ងៃអាទិត្យ ហើយរំពឹងនឹងពិភាក្សាអំពីការកាត់បន្ថយការផ្គត់ផ្គង់ប្រេងពិភពលោក។

តម្លៃប្រេងអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៤.៦ ភាគរយ មកលក់ក្នុងតម្លៃត្រឹមតែ ៧៤.២១ ដុល្លារក្នុងមួយបារ៉ែល ។ សម្រាប់ប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៤.៣ ភាគរយ ដោយដាក់លក់ក្នុងតម្លៃ ៧៨.៨៨ ដុល្លារក្នុងមួយបារ៉ែល ។
ក្រុមប្រទេសផលិតប្រេង OPEC+ នឹងពន្យារពេលកិច្ចប្រជុំគោលនយោបាយរបស់ខ្លួនក្នុងរយៈពេល ៤ ថ្ងៃរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកាវិញ ខណៈចំពោះមូលហេតុវិញ OPEC+ មិនបានបញ្ជាក់នោះឡើយ ។

ទោះយ៉ាងណា បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានបញ្ជាក់ថា ការពន្យារពេលកិច្ចប្រជុំរបស់ OPEC+ គឺដោយសារតែការមិនចុះសម្រុងគ្នាជុំវិញកម្រិតផលិតកម្មបច្ចុប្បន្នរបស់សមាជិកមួយចំនួន ។
ដូចគ្នានេះដែរ សារព័ត៌មាន Bloomberg ក៏បានរាយការណ៍កាលពីថ្ងៃពុធអំពីភាពមិនសប្បាយចិត្តពីសំណាក់មន្រ្តីអារ៉ាប៊ីសាអូឌីតទាក់ទិននឹងកម្រិតទិន្នផលរបស់សមាជិក OPEC មួយចំនួនផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


