សេដ្ឋកិច្ច
វិស័យដឹកជញ្ជូននៅកម្ពុជាបន្តរក្សាបានកំណើន ទោះបីជាការឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ
ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធីបានលើកឡើងថា ជាមួយស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ចតំបន់ និងសកលលោក វិស័យដឹកជញ្ជូនមានកំណើនជាបណ្តើរៗ ទោះបីជាការបន្តអូសបន្លាយនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយដែលងបង្ករឱ្យមានការឡើងចុះនៃតម្លៃប្រេងក្តី។
លោក ស៊ិន ចន្ធីបានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃពុធនេះថាសម្រាប់រយៈពេលប៉ុន្មានខែដើមឆ្នាំនេះសកម្មភាពនាំចេញនាំចូលរបស់កម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុនៗ ប៉ុន្តែអត្រាកំណើននេះគឺខ្ពស់ដូចអត្រាកំណើនមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩នោះទេ។

លោកថា៖«ទោះយ៉ាងណាក៏ដោយ យើងសង្កេតឃើញថាវិស័យដឹកជញ្ជូនយើងទាំងផ្លូវទឹក អាកាសនិងផ្លូវគោកក៏មានកំណើនដែរក្នុងអត្រាគួរសមដែរ គ្រាន់តែថាកំណើននេះមិនទាន់មុនសម័យកូវីដ១៩នោះទេ»។
លោកបានគូសបញ្ជាក់ទៀតថា៖«ចំពោះតម្លៃដឹកជញ្ជូនក៏មិនមានការកើនឡើងដែរ បើទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបង្ករដោយសង្រ្គាមរុស្សីនិងអ៊ុយក្រែន។ ផ្ទុយទៅវិញទិសដៅដឹកជញ្ជូនមួយចំនួនបានធ្លាក់ថ្លៃផងដែរ»។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅក្នុងរយៈពេល ៥ ខែចាប់ពីខែមករា ដល់ខែ ឧសភា ដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ទំនិញកម្ពុជានាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិបានជាង ១០,០៧ ពាន់លានដុល្លារ កើន ១៥,៤ ភាគរយ ខណៈទំនិញនាំចូល ១១,២៦ ពាន់លានដុល្លារ កើន ១៣ ភាគរយ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងដែរថា តម្រូវការនៅទីផ្សារអន្តរជាតិចាប់ផ្ដើមមានភាពល្អប្រសើរឡើង ខណៈទីផ្សារសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើររបស់កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបភាគច្រើន។

លោកយល់ឃើញថា៖« វិបត្តិនៅអាមេរិក និងអឺរ៉ុប ចាប់ផ្ដើមមានការធូរស្រាល ធ្វើឱ្យប្រជាជនមានលទ្ធភាពអាចធ្វើដំណើរកម្សាន្តចេញទៅបណ្ដាប្រទេសផ្សេងៗ ទើបធ្វើឱ្យមានតម្រូវការសម្លៀកបំពាក់ និងសម្ភារធ្វើដំណើររផ្សេងៗទៀតកើនឡើង»៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


