ព័ត៌មានជាតិ
កម្ពុជាទទួលសិទ្ធិធ្វើជាសហប្រធានគណៈកម្មា ធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន រយៈពេល២ឆ្នាំ
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានទទួលធ្វើជាសហប្រធានគណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) ជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) សម្រាប់អាណត្តិរយៈពេល ២ ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំក្នុងការចូលរួមដឹកនាំដើម្បីការអភិវឌ្ឍវិស័យមូលបត្រនៅក្នុងតំបន់។

យោងតាមសេចក្តីប្រកាសព័ត៌មានពី ន.ម.ក ការសម្រេចនេះត្រូវបានធ្វើឡើងកាលពីទី១ ខែកក្កដា ឆ្នាំ២០២៤ក្នុងកម្មវិធីកិច្ចប្រជុំផ្ទេរតំណែងសហប្រធាន WC-CMD តាមប្រព័ន្ធអនឡាញ។
ខណៈដែលកិច្ចប្រជុំនេះ មានគោលបំណងដើម្បីផ្ទេរការងារដែលនៅសេសសល់ ក៏ដូចជាផ្តល់នូវវឌ្ឍនភាពការងារ និងចែករំលែកបទពិសោធន៍នៃការរៀបចំកិច្ចប្រជុំ WC-CMD ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រុយណេ (MOFE Brunei) និងគណៈកម្មការមូលបត្រហ្វីលីពីន (PSEC), សហប្រធាន WC-CMD ឆ្នាំ២០២២ ដល់ ខែមិថុនា ឆ្នាំ២០២៤, វិទ្យាស្ថានហិរញ្ញវត្ថុនិរន្តរភាពអាស៊ី (SFIA), ប្រធានក្រុមការងារក្រោមក្របខណ្ឌ WC-CMD ដែលមាន MAS ដែលជាប្រធានក្រុមការងារហិញ្ញវត្ថុនិរន្តរភាព, គណៈកម្មការមូលបត្រម៉ាឡេស៊ី ដែលជាប្រធានក្រុមការងារហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ និងលេខាធិការដ្ឋានអាស៊ាន (ASEC)។
ថ្លែងក្នុងកិច្ចប្រជុំនោះលោកស៊ូ សុជាតិអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានមានប្រសាសន៍ថាប្រទេសជាសមាជិកទាំងអស់អាចបង្កើតទីផ្សារមូលបត្រដែលមានភាពបត់បែន បរិយាបន្ន ភាពធន់ និងនិរន្តរភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅទូទាំងអាស៊ាន។
លោកបានថ្លែងថា៖ «យើងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលបំណងរួម»។

WC-CMD ត្រូវបានបង្កើតឡើងដោយកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ ២០០៣ ក្នុងគោលបំណង ដើម្បីកសាងសមត្ថភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍទីផ្សារមូលធនអាស៊ាន ជាមួយនឹងគោលដៅរយៈពេលវែងក្នុងការសម្រេចបាននូវកិច្ចសហប្រតិបត្តិការឆ្លងដែននៃទីផ្សារមូលបត្រនៅក្នុងអាស៊ាន។
WC-CMD មានតួនាទីក្នុងការរាយការណ៍វឌ្ឍនភាពការងារនៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្ដាលអាស៊ាន (AFCDM) តាមរយៈកិច្ចប្រជុំក្រុមការងារ AFCDM (AFCDM-WG) និងរាយការណ៍ទៅកាន់គណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) ស្ដីពីកិច្ចប្រជុំសមាហរណកម្មហិរញ្ញវត្ថុ និងគណៈ-កម្មាធិការដឹកនាំសម្រាប់កិច្ចប្រជុំពង្រឹងសមត្ថភាព (SCCB)។
គិតមកត្រឹមថ្ងៃទី២៨ ខែឧសភា CSX មានក្រុមហ៊ុនចុះបញ្ជីចំនួ ២៣ ដែលរួមមានក្រុមហ៊ុនចំនួន១១បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១២ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណ និងបានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណជា ៤០០លានដុល្លារអាមេរិក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


