សេដ្ឋកិច្ច
ADB បង្កើតកម្មវិធីផ្ដល់ប្រាក់កម្ចី $៥១ លាន ជួយផលិតកម្មកែច្នៃស្វាយចន្ទីកម្ពុជា
ធនាគារអភិវឌ្ឍអាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតកម្មវិធី ASCEP ដែលស្ថិតនៅក្រោមនិយ័តករបរធនបាលកិច្ច ផ្ដល់នូវប្រាក់កម្ចីចំនួន ៥១ លានដុល្លារ ដែលមានអត្រាការប្រាក់ទាប ដើម្បីជួយដល់វិស័យកែច្នៃស្វាយចន្ទីកម្ពុជា។

គម្រោង ASCEP មានទំហំទឹកប្រាក់ ៥១ លានដុល្លារ សម្រាប់ផ្ដល់ជូនតែខេត្តគោលដៅចំនួន៦ រួមមាន ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ចាម សៀមរាប ព្រះវិហារ និងខេត្តឧត្ដរមានជ័យ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នេះថា កម្មវិធីនេះទើបតែចាប់ផ្ដើមដូច្នេះ ពួកលោកមិនទាន់អាចស្នើកម្ចីបានភ្លាមៗនោះទេ។

លោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្ន កង្វះទុនបង្វិលជាបញ្ហាប្រឈមរបស់សហគ្រាសកែច្នៃក្នុងស្រុក ដោយសារតែលក្ខខណ្ឌធនាគារច្រើនពេក ខណៈសហគ្រាសមិនអាចបំពេញបាន។
លោក អួន ស៊ីឡុតថ្លែងថា៖«យើងមិនបន្ទោសស្ថាប័នហិរញ្ញវត្ថុទេ យើងក៏មានចំណែកទទួលខុសត្រូវដែរ ដោយសារតែយើងមិនអាចរៀបចំ របាយការណ៍ហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលា ទៅតាមស្ដង់ដារដែលគេចង់បាន អញ្ចឹងហើយធ្វើឱ្យសហគ្រាសមិនអាចទទួលបានប្រាក់កម្ចីទុនបង្វិល»។

លោក អួន ស៊ីឡុត ប្រាប់ថា កន្លងមកធនាគារ SME ក៏បានជួយដែរ ប៉ុន្តែស្ថាប័នមួយនេះ មានទឹកប្រាក់ ១០០ លានដុល្លារ ខណៈសហគ្រាសកែច្នៃខ្ចីបានប្រមាណតែ ៤ លានដុល្លារ រហូតដល់បច្ចុប្បន្ន ដោយសារតែលក្ខខណ្ឌកម្ចីពិបាក ខណៈពួកលកក៏មានកំហុសរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនត្រូវតាមស្ដង់ដារ។ សហគ្រាសកែច្នៃក្នុងស្រុក មានតម្រូវការទុនបង្វិលប្រមាណ ១០០ លានដុល្លារក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណា លោក អួន ស៊ីឡុត បានបញ្ជាក់ថា កម្ចីដែលផ្ដល់ដោយកម្មវិធី ASCEP ក៏នៅមានអត្រាការប្រាក់នៅខ្ពស់នៅឡើយចន្លោះពី ៥% ទៅ ៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


