ព័ត៌មានជាតិ
កម្ពុជាទទួលបានអ្នកអ្នកដំណើរ ចេញ-ចូលតាមផ្លូវអាកាសជាង ៣លាននាក់ក្នុងឆមាសទី១
ទោះបីជាកំណើនភ្ញៀវទេចរអន្តរជាតិដែលមកកាន់ប្រទេសកម្ពុជាហាក់មានកំណើននៅទាបជាងចំនួនមុនការរីករាលដាលនៃជំងឺកូវីដ១៩ក្តី ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានស្វាគមន៍ភ្ញៀវទេចរជាតិនិងអន្តរជាតិជាង៣លាននាក់ដែលបានធ្វើដំណើតាមផ្លូវអាកាស។

បើយោងតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិលដែលកម្ពុជាថ្មីទទួលបាននៅព្រឹកថ្ងៃទី៩ខែសីហា ចំនួនអ្នកដំណើរចេញ-ចូល មានប្រមាណជាង ៣លាននាក់ (៣,០៣៦,៩៤៤ នាក់) ក្នុងនោះរួមមានអ្នកដំណើរអន្តរជាតិ(ក្រៅស្រុក) មានចំនួន ២,៨៨៤,៧៤៦នាក់ (ទ្វេទិស) ខណៈអ្នកដំណើរក្នុងស្រុក មានចំនួន ១៥២,១៩៨នាក់ (ទ្វេទិស)
ជាមួយគ្នានោះដែរ ចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិទាំងបី(០៣) ភ្នំពេញ-សៀមរាប-ព្រះសីហនុ) មាន ២៨,៧២៥ ជើង។ ដោយក្នុងនោះជើងហោះហើរអន្តរជាតិ(ក្រៅស្រុក) មានចំនួន ២៥,៩១៧ ជើង (ទ្វេទិស) ខណៈជើងហោះក្នុងស្រុក មានចំនួន ២,៨០៨ ជើង (ទ្វេទិស) ដោយមិនរាប់បញ្ជូលការហោះហើររំលង និងការហោះហើរផ្សេងៗ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់កម្ពុជាថ្មី ក្នុងអំឡុងពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តជួបវិបត្តិដូចជា កូវីដ ១៩ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាអតិផរណានោះ ការធ្វើដំណើរពីកន្លែង ១ ទៅកន្លែង ១ ជាពិសេសការធ្វើដំណើរឆ្លងប្រទេសឆ្ងាយៗគឺពុំសូវមានទេ។

លោកបន្តថា៖« ក្នុងដំណាក់កាលនេះភ្ញៀវទេសចរបរទេសដែលមកកម្ពុជា ភាគច្រើនជាប្រជាជនក្នុងតំបន់ ឬមកពីប្រទេសមានព្រំដែនជាប់គ្នាតែប៉ុណ្ណោះ ព្រោះងាយស្រួលធ្វើដំណើរដោយអាចតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស»។
លោកថ្លែងថា៖ «យើងទាំងអស់គ្នាដឹងហើយថាសារស្ថានភាពពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដូច្នេះខ្ញុំពិតជាពិបាកព្យាករថា វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការមកដល់របស់ភ្ញៀវតាមផ្លូវអាកាសនឹងមានស្ថានភាពបែបណានោះទេដោយសារតែបណ្តាប្រទេសនានាជិតខាងយើងក៏គេបានព្យាយាមទាក់ទាញភ្ញៀវទេចរខ្លាំងណាស់នាពេលបច្ចុប្បន្នដើម្បីជួយស្តារសេដ្ឋកិច្ចរបស់គេ»។
បើតាមលោកស៊ីណាន កម្ពុជាត្រូវទាមទារការសហការគ្នាទាំងរដ្ឋនិងវិស័យឯកជនក្នុងការចូលរួមផ្សព្វផ្សាយបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវបរទេសកាន់តែច្រើនស្របពេលដែលព្រលានយន្តហោះអន្តរជាតិក្នុងស្រុកក៏កាន់ទេល្អប្រសើរ។

បើយោងតាមរបាយការណ៍ដដែល សម្រាប់រយៈពេល ឆមាសទី១ឆ្នាំ ២០២៤ នេះក្នុងនោះចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួនជិត ២០ពាន់ជើង (១៩,៨៨៧ ជើងកើនឡើង១២.៨៣%) និងអ្នកដំណើរចេញ-ចូល មានចំនួន ២,២៨១,៤៩៩នាក់(កើនជាង១៨%) ។ សម្រាប់ចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួនជិត ៨ពាន់ជើង (៧,៧៩០ជើង កើន២៧%) និងអ្នកដំណើរចេញ-ចូលមានចំនួនជិត ៧២០ ពាន់នាក់ (៧១៩,៩៨២នាក់ កើន៣៧%) ខណៈចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនជាង ១ពាន់ជើង (១,០៤៨ ជើង កើនជិត៤%) និងអ្នកដំណើរចេញ-ចូលមានចំនួនជាង ៣៥ពាន់នាក់ (៣៥,៤៦៣នាក់ កើនជិត១៣%)៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


