សេដ្ឋកិច្ច
តម្លៃស្រូវនៅខេត្តបន្ទាយមានជ័យធ្លាក់ចុះបន្តិច
បច្ចុប្បន្ន កសិករនៅខេត្តបន្ទាយមានជ័យបានចាប់ផ្ដើមប្រមូលផលស្រូវស្រាល ឬស្រូវប្រាំងបណ្តើរៗ ហើយឈ្មួញឲ្យតម្លៃលក់នៅវាលស្រែ ១០០០ រៀល ក្នុងមួយគីឡូក្រាម ទាបជាងឆ្នាំ២០២៣ បន្តិច ទៅតាមប្រភេទ និងគុណភាពស្រូវសើម និងស្ងួត។

លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី ២៦ ខែសីហាឆ្នាំ២០២៤ថា ស្រូវប្រាំងឆ្នាំ នេះឈ្មួញចុះទិញនៅតាមស្រែដែលប្រជាកសិករកំពុងប្រមូលផល នេះគឺតម្លៃស្រូវប្រភេទ៥៤និង ៥១ បានធ្លាក់ចុះថ្លៃបន្តិច ស្ថានភាពអ្នកទិញ-លក់ស្រូវសើម ពូជស្រូវស្រាលវៀតណាម៥៤ និង៥១ លក់បានប្រមាណ៩០០រៀលក្នុងមួយគីឡូក្រាម នេះបើតាមទីតាំងដែលឈ្មួញឈរទិញ មួយនៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក បន្ទាប់ពីប្រមូលទិញនៅពេលល្ងាច ឈ្មួញត្រូវដឹកជញ្ជូនស្រូវទៅចូលរោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង។
លោកបាននិយាយបន្តឲ្យដឹងទៀតថា តម្លៃនេះបានធ្លាក់ខ្លះ នោះមកពីអត្រាថ្លៃទីផ្សារស្រូវនៅព្រំដែនកម្ពុជា វៀតណាម ធ្លាក់ថ្លៃដែរស្រូវពូជ៥៤ និង៥១នេះ ត្រូវដឹកពីកម្ពុជាទៅព្រំដែនវៀតណាម ហើយវៀតណាម គេកិនជាអង្ករនាំទៅលក់នៅទីផ្សារនាប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ីជាដើម។

គួរបញ្ជាក់ផងដែរថា ពូជស្រូវស្រាល៥៤និង៥១ បានទុំមុននិងប្រមូលផលមុន ហើយមកទល់ពេលនេះកសិករបាននឹងកំពុងប្រមូលផលនិងលក់សើមនៅភូមិសាស្ត្រស្រុកភ្នំស្រុក អូរជ្រៅ និងផ្នែកខ្លះនៃស្រុកមង្គលបូរី ព្រះនេត្រព្រះជាដើម។
ឯស្រូវស្រាលពូជសែនក្រអូប ពូជស្រងែទុំប្រមូលផលនៅអំឡុងថ្ងៃ ទី១៥ ទៅ ២០ថ្ងៃខាងមុខ។
អំពីរោងម៉ាស៊ីន ឃាវ ឈា ស្រុកព្រះនេត្រព្រះស្តុកស្រូវ-អង្ករចាស់ ផ្ទុកក្នុងរោងម៉ាស៊ីន នៅសល់បន្តិចបន្តួច ហើយម្ចាស់ កំពុងជួសជុលគ្រឿងម៉ាសុីន និងត្រៀមដេីមទុនដេីម្បីទិញស្រូវកណ្តាលពីឈ្មួញ និងបងប្អូនកសិករ ដាក់ចូលឡសម្ងួតឲ្យបាន៣០០តោន។
កន្លងមកខាងរោងម៉ាសុីនកិនស្រូវបានប្រេីប្រាស់ទុនកម្ចីពីធនាគារឯកជន និងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ(ARDB)ដេីម្បីទិញស្រូវស្តុកទុក និងកិនជាអង្ករសម្រាប់នាំចេញ៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


