សេដ្ឋកិច្ច
អាកាសយានដ្ឋានខេត្តសៀមរាប រំពឹងទទួលបានអ្នកដំណើរ ១,៥ លាននាក់
អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបដែលបានបើកដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ រំពឹងទទួលបានអ្នកដំណើរប្រមាណ ១,៥ លាននាក់ នៅរហូតដល់ដំណាច់ឆ្នាំ ២០២៤។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានលើកឡើងក្នុងជំនួប ពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុន Angkor International Airport Investment (AIAI) នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ ថា អាកាសយានដ្ឋានសៀមរាបអង្គរបានបើកដំណើរការរយៈពេលជិត ១ ឆ្នាំហើយដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជំរុញការទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា។
លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI មានប្រសាសន៍ថា ចាប់តាំងពីការបើកដំណើរការមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថា នឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលមានជំនឿថា ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នឹងទាក់ទាញអ្នកដំណើរមកកម្ពុជាបន្ថែមទៀត។
យោងតាមអាកាសចរណ៍ស៊ីវិល កម្ពុជាទទួលបានអ្នកដំណើរតាមជើងអាកាសចំនួន ៣,៥៣ លាននាក់ នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


