ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី ដាក់គោលដៅរកចំណូល ៦៥ ប៊ីលានដុល្លារ ពីឥណទានកាបូន
ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយានតូ (Prabowo Subianto) ដែលនឹងឡើងកាន់អំណាចនាចុងខែតុលាខាងមុខ គ្រោងបង្កើត «មូលនិធិសេដ្ឋកិច្ចបៃតង» ដោយលក់ឥណទានកាបូនពីគម្រោងនានា ដូចជាការអភិរក្សព្រៃឈើ ក្នុងគោលបំណងទាញប្រាក់ចំណូលប្រមាណ ៦៥ ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០២៨។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយដោយស្រង់សម្ដីរបស់លោក Ferry Latuhihin ដែលជាទីប្រឹក្សាម្នាក់របស់ លោក ប្រាបូវូ ស្តីពីគោលនយោបាយអាកាសធាតុ ដែលនិយាយថា ឥណ្ឌូណេស៊ីនឹងបង្កើតនិយតករថ្មីទទួលបន្ទុកលើច្បាប់នៃការបំភាយកាបូន ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ក្នុងជំហានឆ្ពោះទៅរកគោលដៅបំភាយកាបូនរបស់ឥណ្ឌូណេស៊ីក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។
លោក Latuhihin បាននិយាយថា គម្រោងអុហ្វសិតកាបូនសំខាន់ៗ (Carbon Offset Projects) ក្រោមមូលនិធិសេដ្ឋកិច្ចបៃតង នឹងរួមបញ្ចូលទាំងការថែរក្សាព្រៃឈើ ការដាំដើមឈើឡើងវិញ និងការដាំដើមកោងកាងដើម្បីបង្កើតឥណទានកាបូន ដែលអាចលក់បានជាអន្តរជាតិ។ លោកបន្តថា គោលដៅគឺធ្វើយ៉ាងណាដើម្បីទាញចំណូលពីឥណទានកាបូនឱ្យបាន ៦៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៨។

មូលនិធិដែលបានស្នើឡើង មានសក្តានុពលក្នុងការជួយឥណ្ឌូណេស៊ី ដែលជាប្រទេសជាប់ក្នុងចំណោមអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់កំពូលៗទាំង ១០ របស់ពិភពលោក និងមានព្រៃត្រូពិចធំជាងគេទី៣របស់ពិភពលោក ឱ្យសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៦០។ យ៉ាងណាមិញ ឥណ្ឌូណេស៊ីប្រឈមមុខនឹងបញ្ហាប្រឈមធំៗ រួមទាំងការប្រកួតប្រជែងនៅលើទីផ្សារកាបូនពិភពលោក។
នាយិកាគ្រប់គ្រងនៃវិទ្យាស្ថាន Energy Shift ដែលជាវិទ្យាស្ថានស្រាវជ្រាវផ្តោតលើការផ្លាស់ប្តូរថាមពលរបស់អាស៊ី លោកស្រី Christina Ng បានថ្លែងថា ប្រព័ន្ធអេកូឡូស៊ីធម្មជាតិដ៏ធំរបស់ឥណ្ឌូណេស៊ីបានផ្តល់វិសាលភាពសម្រាប់គម្រោងអុហ្វសិតកាបូនសំខាន់ៗ ប៉ុន្តែគោលដៅមានមហិច្ឆតាខ្ពស់ជាងទស្សនៈហិរញ្ញវត្ថុ និងប្រតិបត្តិការ។
លោក ប្រាបូវូ ដែលនឹងស្បថចូលកាន់អំណាចនៅថ្ងៃទី ២០ ខែតុលា បន្តពីលោកប្រធានាធិបតី ចូកូ វីដូដូ បានសន្យាជំរុញកំណើនសេដ្ឋកិច្ចដល់ ៨ ភាគរយ ក្នុងអំឡុងអាណត្តិ ៥ ឆ្នាំរបស់លោក ដោយឡើងពីកំណើន ៥ ភាគរយ នាពេលបច្ចុប្បន្ន រួមទាំងតាមរយៈការវិនិយោគលើគម្រោងបៃតង។ លោក Latuhihin បាននិយាយថា គម្រោងអុហ្វសិតកាបូន នឹងបង្កើតឱកាសការងារដ៏ធំ ហើយអាចជួយឥណ្ឌូណេស៊ីសម្រេចបាននូវគោលដៅកំណើនរបស់លោក ប្រាបូវូ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


