ព័ត៌មានជាតិ
កម្ពុជានឹងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលនៃឧត្តមភាពក្នុងវិស័យគយប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្នបានលើកឡើងថា កម្ពុជាត្រូវតែធ្វើការអភិវឌ្ឍ ជំនាញ ពង្រឹងសមត្ថភាព និងចំណេះដឹងដល់រដ្ឋបាលគយរបស់ខ្លន និងតំបន់ ដែលជាការរួមចំណែកជាមួយអង្គការគយពិភពលោក សំដៅប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) ក្នុងវិស័យគយប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនូវ “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពនៅថ្ងៃទី២៣ ខែ កញ្ញា នៅសាលាជាតិតយ, លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់ នេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់រដ្ឋបាលគយកម្ពុជា និងជាមោទនភាពរបស់ប្រទេសកម្ពុជា ក្នុងការរួមចំណែកជាមួយអង្គការគយពិភពលោក តាមរយៈការអភិវឌ្ឍ ជំនាញ ពង្រឹងសមត្ថភាព និងចំណេះដឹង ដល់រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយក្នុងតំបន់ ដែលជាផ្នែកមួយ នៃការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានថ្លែងបញ្ជាក់ថា៖«ការទទួលស្គាល់សាលាជាតិគយជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក” របស់ WCO នាឱកាសនេះ នឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការ ផ្លាស់ប្តូរចំណេះដឹង, ចំណេះធ្វើ និងបទពិសោធលើជំនាញ បច្ចេកទេស និងកិច្ចការរបស់រដ្ឋបាលគយ ប្រកបដោយប្រសិទ្ធភាព និងចិរភាព, មិនត្រឹមតែក្នុងចំណោមមន្ត្រីគយនិងរដ្ឋាករកម្ពុជា និងបុគ្គលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងក្នុងចំណោមបណ្តាមន្ត្រីគយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ផងដែរ»។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា (GDCE) បានមានប្រសាសន៍ថា សាលាជាតិគយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ ។ ក្រោយពីដំណើរការបានរយៈពេលជាងពីរឆ្នាំ, បន្ទាប់ពី GDCE និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្តុះ បណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញ នាកិច្ច ប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នាថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីក្រុង ព្រុចសែល ប្រទេសបែលហ្ស៊ិក។
លោកថា សាលាជាតិតយត្រូវបានទទួលស្គាល់ជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកទី ៩៩” របស់អង្គការគយពិភពលោក “WCO” ។
លោក Ricardo Treviño អគ្គលេខាធិការរង នៃអង្គការគយពិភពរំពឹងថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មី ប្រចាំតំបន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបណ្តុះបណ្តាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗ របស់អង្គការគយពិភពលោក ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្តីក៏បានផ្តល់នូវអន្យាសន៍ណែនាំដ៏មានតម្លៃសម្រាប់សាលាជាតិគយយកទៅ អនុវត្តរួមមាន៖ សាលាជាតិគយ ត្រូវបន្តកសាងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលជំនាញគយផ្សេងៗ ក្នុង គោលបំណងបង្កើនបរិមាណអ្នកជំនាញការគយដែលទទួលស្គាល់ដោយ WCO (WCO-accredited experts) នៅរដ្ឋបាលគយកម្ពុជា; សាលាជាតិគយ ក្នុងនាមជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិត” ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យពាក់ព័ន្ធ ដើម្បីអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងការអនុវត្ត ជាក់ស្តែងស្របតាមនិន្នាការនៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ; សាលាជាតិគយ ត្រូវបំពេញកាតព្វកិច្ចរបស់ ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងត្រូវមានគំនិតផ្តួចផ្តើមនិងចូលរួមយ៉ាង សកម្មលើសកម្មភាពកសាងសមត្ថភាពរបស់អង្គការគយពិភពលោក; និង សាលាជាតិគយគួរកំណត់ ចក្ខុវិស័យអភិវឌ្ឍខ្លួនបន្ថែមទៀតដើម្បីក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាពក្នុងវិស័យគយ (អាចរាប់បញ្ចូលការបង្កើតមន្ទីរពិសោធន៍គយ ជាដើម)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


