ព័ត៌មានអន្ដរជាតិ
ចិនបង្កើនមូលនិធិសម្រាប់គម្រោងលំនៅដ្ឋាន ដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលជាប់គាំង
មន្រ្តីរដ្ឋាភិបាលចិនបានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងពង្រីក «បញ្ជីស» នៃគម្រោងលំនៅដ្ឋានដែលមានសិទ្ធិទទួលបានហិរញ្ញប្បទាន និងបង្កើនការផ្តល់ប្រាក់កម្ចីពីធនាគារសម្រាប់គម្រោងអភិវឌ្ឍន៍បែបនេះ ដល់ ៤ ទ្រីលានយន់ (៥៦២ ប៊ីលានដុល្លារ) ដើម្បីជំរុញវិស័យអចលនទ្រព្យដែលបន្តជាប់គាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងក្រុងជនបទចិន លោក Ni Hong បានថ្លែងក្នុងសន្និសីទកាសែតថា វិធានការរកប្រាក់ ក៏នឹងត្រូវបានអនុវត្តសម្រាប់គម្រោងនគរូបនីយកម្មផងដែរ ដោយភូមិរស់នៅរបស់ប្រជាជន ១ លានភូមិ នឹងត្រូវដាក់បញ្ចូលទៅក្នុងផែនការបែបនេះ។
កាលពីខែមករា ចិនបានប្រកាសផែនការ «បញ្ជីស» នៃគម្រោងដែលអាចទទួលបានហិរញ្ញប្បទាន ដើម្បីធានាថា ក្រុមហ៊ុនអភិវឌ្ឍន៍អាចបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះទៅឱ្យអ្នកទិញ។ គិតត្រឹមដំណាច់ត្រីមាសទី ៣ ធនាគារចិនបានអនុម័តគម្រោងបែបនេះចំនួន ៥ ៣៩២ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានដល់ទៅជិត ១,៤ ទ្រីលានយន់។
នាយករងនៃរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុរដ្ឋចិន លោក Xiao Yuanqi បាននិយាយក្នុងសន្និសីទកាសែតជាមួយ លោក Ni Hong ថា ប្រាក់កម្ចីដែលបានអនុម័តសម្រាប់គម្រោង «បញ្ជីស» បានកើនឡើងដល់ ២,២៣ ទ្រីលានយន់ គិតត្រឹមថ្ងៃទី ១៦ ខែតុលា។

តាមការចុះផ្សាយរបស់រ៉យទ័រ ការសន្យាផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ទីក្រុង ដែលជាប់គាំងដោយសារសាច់ប្រាក់ គឺជាផ្នែកមួយនៃវិធានការជាបន្តបន្ទាប់ដែលរដ្ឋាភិបាលចិនបានប្រកាសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលដែលវិស័យអចលនទ្រព្យ បន្តអូសបន្លាយក្នុងវិបត្តិជាប់គាំងរាប់តាំងពីឆ្នាំ ២០២១ ហើយមានផលប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ចចិន។
កាលពីថ្ងៃសៅរ៍ មន្ត្រីក្រសួងហិរញ្ញវត្ថុចិន ក៏បានប្រកាសផងដែរពីវិធានការដើម្បីជំរុញវិស័យអចលនទ្រព្យ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងតំបន់ប្រើមូលនិធិពីមូលបត្របំណុលពិសេស ដើម្បីទិញផ្ទះដែលមិនបានលក់ និងដីទំនេរ។
នៅចុងខែកញ្ញា ធនាគារកណ្តាលបានប្រកាសពីវិធានការនានា រួមទាំងការកាត់បន្ថយអត្រាទូទាត់បង់រំលោះអចលនទ្រព្យរហូតដល់ ១៥ ភាគរយ សម្រាប់អ្នកទិញទាំងអស់៕
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


