ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួមនឹងដកពន្ធលើ ៩៩ ភាគរយ នៃផលិតផលវៀតណាម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី
ប្រទេសវៀតណាម និងអេមីរ៉ាត់អារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ ប៊ីលានដុល្លារ ខណៈរដ្ឋមជ្ឈិមបូព៌ាដដែល បានប្ដេជ្ញាដកពន្ធជាបណ្ដើរៗលើ ៩៩ ភាគរយ នៃផលិតផលវៀតណាម ក្រោយកិច្ចព្រមព្រៀងថ្មីនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅទីក្រុងឌូបៃ កាលពីថ្ងៃចន្ទ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅអារ៉ាប់រួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ (Pham Minh Chinh) ដែលវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់វៀតណាមជាមួយប្រជាជាតិអារ៉ាប់ ហើយបានចំណាយពេលជាង១ឆ្នាំសម្រាប់ការចរចា។
CEPA រំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង2 និងស្របតាមគោលដៅរបស់ពួកគេក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈនឹងជំរុញការនាំចេញទំនិញវៀតណាម និងអនុញ្ញាតឱ្យអាជីវកម្ម ចាប់យកឱកាសពាណិជ្ជកម្ម និងវិនិយោគនៅមជ្ឈឹមបូព៌ា។
ជាមួយនឹងការដកពន្ធរបស់អារ៉ាប់រួម និងផលប្រយោជន៍ផ្សេងៗទៀត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បាននិយាយថា ការនាំចេញសំខាន់ៗរបស់វៀតណាម ដូចជាទំនិញប្រើប្រាស់ (រួមទាំងវាយនភណ្ឌ ស្បែកជើង និងអេឡិចត្រូនិក) ជលផល និងផលិតផលឈើ នឹងទទួលបានអត្ថប្រយោជន៍ពី CEPA។

ផលិតផលកសិកម្មដូចជាគ្រាប់ស្វាយចន្ទី ម្រេច និងទឹកឃ្មុំ រំពឹងថានឹងទទួលបានកាន់តែច្រើនទៅកាន់ប្រទេសអារ៉ាប់រួម និងទីផ្សារមជ្ឈិមបូព៌ាដ៏ទូលំទូលាយ ដែលមានតម្រូវការផលិតផលកសិកម្មគុណភាពខ្ពស់ ជាពិសេសផលិតផលហាឡាល និងសរីរាង្គ។
កិច្ចព្រមព្រៀង CEPA ក៏អាចទាក់ទាញការវិនិយោគរបស់អារ៉ាប់រួម ក្នុងវិស័យផលិតកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាមផងដែរ។ ជាមួយគ្នានោះ វៀតណាមបានប្តេជ្ញាលុបចោលការយកពន្ធតាមដំណាក់កាលៗដូចគ្នា លើ ៩៨,៥ ភាគរយ នៃផលិតផលនាំចូលពីអារ៉ាប់រួម។
គួរគូសបញ្ជាក់ថា វៀតណាម និងអារ៉ាប់រួម បានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩៣ ដោយអារ៉ាប់រួមគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មធំទី២ បន្ទាប់ពីគុយវ៉ែត នៅអាស៊ីខាងលិច។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំង២ មានតម្លៃជិត ៤,៧ ប៊ីលានដុល្លារ បន្ទាប់ពីកើនឡើង ៦ ភាគរយ ពីឆ្នាំ ២០២២៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


