សេដ្ឋកិច្ច
និយ័តករអចលនវត្ថុ ប្រកាសបញ្ឈប់ការផ្ដល់សេវាកម្មបឋម សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានប្រកាសបញ្ឈប់ការផ្ដល់សេវាកម្មវាយតម្លៃបឋមពីក្រុមហ៊ុនវាយតម្លៃ ជូនអតិថិជនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ។

ការបញ្ឈប់ការផ្ដល់សេវាកម្មនេះ បានធ្វើឡើងបន្ទាប់ពី និយ័តករអាជីវកម្មអចលនវត្ថុ សង្កេតឃើញថា ក្រុមហ៊ុនវាយតម្លៃមួយចំនួនបានធ្វើការផ្តល់សេវាកម្មវាយតម្លៃបឋម (IOV) ជូនអតិថិជនរបស់ខ្លួនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ការផ្តល់សេវាកម្មវាយតម្លៃបឋមនេះ គឺជាការប៉ាន់ស្មានតម្លៃប្រហាក់ប្រហែលនៃអចលនវត្ថុ ដោយមិនបានចុះធ្វើការសិក្សាវាយតម្លៃអចលនវត្ថុជាក់ស្តែងដែលខុសពីនិយាមវិជ្ជាជីវៈ។ ម៉្យាងវិញទៀត ទិន្នន័យតម្លៃអចលនវត្ថុ មិនមានសុក្រឹតភាព មានភាពលំអៀងខ្ពស់ និងមិនត្រូវបានទទួលខុសត្រូវដោយអ្នកវាយតម្លៃឡើយ។

និយ័តករអាជីវកម្មអចលនវត្ថុអះអាងថា ការផ្តល់សេវាកម្ម វាយតម្លៃបឋមនេះ មិនអាចធានាបាននូវសមត្ថភាពវិជ្ជាជីវៈ និងគុណភាពនៃការផ្តល់សេវាកម្មរបស់អ្នកវាយតម្លៃ ធ្វើឱ្យបាត់បង់ជំនឿទុកចិត្តក្នុងទីផ្សារសេវាកម្មវាយតម្លៃ និងអាចបង្កឱ្យមានហានិភ័យក្នុងទីផ្សារអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ដើមឡើយកម្ពុជាអនុវត្តច្រើនជាងច្បាប់ដែលបានចែង និយ័តករអាជីវកម្មអចលនវត្ថុ ធ្វើការជាមួយសមាគមវាយតម្លៃអចលនវត្ថុ និងបញ្ចាំ បានចាប់ផ្ដើមពង្រឹងទៅលើសេវាកម្មផ្សេងៗទៀត ដោយចង់ឱ្យក្រុមហ៊ុនវាយតម្លៃមានរបាយការណ៍មុនពេលចាប់ផ្ដើមសិក្សា។
លោក ច្រឹក សុខនីមបញ្ជាក់ថា៖ «ការវាយតម្លៃបឋម គ្រាន់តែសួរគ្នា ត្រូវ ឬខុស ពេលអនុវត្តយូរៗទៅគាត់ច្រើនតែប៉ះទង្គិចគ្នារឿងតម្លៃ តាំងពីដើមទី ការបញ្ឈប់ការផ្ដល់សេវាកម្មវាយតម្លៃបឋមពីក្រុមហ៊ុនវាយតម្លៃ នឹងធ្វើឱ្យប៉ះពាល់ទៅលើការត្រួតពិនិត្យរបស់ធនាគារក្នុងរយៈពេលខ្លី ប៉ុន្តែរយៈពេលវែងវានឹងមានភាពសុក្រឹត្យច្រើនជាង»។
យោងតាម CBRE នៅត្រីមាសទី៣ ឆ្នាំ ២០២៤ បង្ហាញថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគភាគច្រើនបានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។
ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតដល់ ៥,៥ពាន់លានដុល្លារអាម៉េរិក៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


