ព័ត៌មានអន្ដរជាតិ
វៀតណាម ជំរុញអាមេរិកឱ្យទម្លាក់ការរឹតត្បឹតលើបច្ចេកវិទ្យា និងទទួលស្គាល់ខ្លួនជា «សេដ្ឋកិច្ចទីផ្សារ»
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានអំពាវនាវជំរុញឱ្យសហរដ្ឋអាមេរិក ដកការរឹតត្បឹតបច្ចេកវិទ្យាលើវៀតណាម ហើយទទួលស្គាល់ប្រទេសរបស់ខ្លួនថាជា «ប្រទេសមានសេដ្ឋកិច្ចទីផ្សារ» ចំពេលដែលគូសត្រូវពីអតីតកាលទាំង២បង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor។

ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាមេរិក-វៀតណាមលើកទី៧ កាលពីថ្ងៃពុធ លោក ឈិញ បានលើកឡើងថា វៀតណាមនឹងអនុវត្តបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយផលវិបាកនៃសង្រ្គាម ដូចជាអាវុធមិនទាន់ផ្ទុះ និងសារធាតុគីមីលឿង (Agent Orange) ជាដើម។ លោកអះអាងថា វៀតណាមនឹងមិនប្រើបច្ចេកវិទ្យាអាមេរិកដើម្បីយកទៅប្រឆាំងប្រទេសណាមួយនោះទេ ដែលការណ៍នេះស្របតាមគោលនយោបាយការពារជាតិរបស់ខ្លួន។
មេដឹកនាំវៀតណាមដដែល ក៏បានអំពាវនាវផងដែរ ឱ្យសហរដ្ឋអាមេរិកទទួលស្គាល់វៀតណាម ថាជាប្រទេសមានសេដ្ឋកិច្ចទីផ្សារឱ្យបានឆាប់ តាមរយៈ «ការសម្រេចចិត្តនយោបាយ ជាជាងបច្ចេកទេស»។
គួររំឭកថា កាលពីខែសីហា សហរដ្ឋអាមេរិកបានសម្រេចចិត្តបន្តចាត់ទុកវៀតណាម ថាជាប្រទេសសេដ្ឋកិច្ចក្រៅទីផ្សារ ដោយសម្អាងថា រដ្ឋាភិបាលកុម្មុយនីស្តនៃប្រទេសនេះ នៅតែបន្តជ្រៀតជ្រែកលើកិច្ចការសេដ្ឋកិច្ច។

បច្ចុប្បន្ន សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មធំទី២ បន្ទាប់ពីប្រទេសចិន។ លើសពីនេះ វៀតណាមក៏បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតមួយក្នុងចំណោមដៃគូពាណិជ្ជកម្មទាំង ១០ របស់អាមេរិក។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី ឈិញ នៅតែបន្តទទូចថា ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅវៀតណាមនៅតែមានកម្រិតតិចតួច និងទាបជាងសក្តានុពលដែលអាចទៅរួច។
យោងតាមទិន្នន័យពីរដ្ឋាភិបាលវៀតណាម ពាណិជ្ជកម្មទ្វេភាគីវៀតណាម-អាមេរិក បនាឈានដល់កំណត់ត្រា ១១០,៨ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣ និងកើនឡើងបន្ថែមទៀតដល់ ១១០,៩ ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ។ ជាមួយគ្នានោះ គិតត្រឹមខែតុលា ឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបានវិនិយោគលើគម្រោងចំនួន ១ ៤០០ នៅក្នុងប្រទេសវៀតណាម ដោយមានដើមទុនចុះបញ្ជីសរុបជិត ១២ ប៊ីលានដុល្លារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


