ព័ត៌មានអន្ដរជាតិ
ថ្នាក់ដឹកនាំអាជីវកម្មទូទាំងពិភពលោក ព្រួយពីការធ្លាក់ចុះសេដ្ឋកិច្ច កង្វះកម្លាំងពលកម្ម និងអតិផរណា
ថ្នាក់ដឹកនាំអាជីវកម្មទូទាំងពិភពលោកបានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច កង្វះកម្លាំងពលកម្ម និងការកើនឡើងនៃអតិផរណា បើទោះបីជាមានសញ្ញាមួយចំនួនបង្ហាញពីភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចក៏ដោយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានពីការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។

ការស្ទង់មតិលើថ្នាក់ដឹកនាំអាជីវកម្មជាង ១១ ០០០ នាក់ មកពីប្រទេស G20 បានបង្ហាញថា ព្រឹត្តិការណ៍ធាតុអាកាសអាក្រក់ គឺជាការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្រោយពេលពិភពលោកបានជួបប្រទះពីកំណត់ត្រាកម្ដៅ ទឹកជំនន់ធ្ងន់ធ្ងរ និងភ្លើងឆេះព្រៃ រួមទាំងនៅប្រទេសសេដ្ឋកិច្ចធំៗដូចជាប្រេស៊ីល អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ជាដើម។
អ្នកស្រី Carolina Klint ប្រធានផ្នែកពាណិជ្ជកម្មអឺរ៉ុបនៅរបស់ក្រុមហ៊ុនធានារ៉ាប់រង Marsh McLennan ដែលជាដៃគូរបស់ WEF រួមជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង Zurich Insurance បានថ្លែងថា ការស្ទង់មតិបង្ហាញពី «កម្រិតនៃការថប់បារម្ភដ៏ធ្ងន់ធ្ងរ» ក្នុងចំណោមថ្នាក់ដឹកនាំអាជីវកម្មក្នុងបណ្តាប្រទេស G20។

ការធ្លាក់ចុះនៃសេដ្ឋកិច្ច គឺថាជាហានិភ័យកំពូលសម្រាប់ថ្នាក់ដឹកនាំអាជីវកម្មក្នុងរយៈពេល ២ ឆ្នាំខាងមុខ ហើយបន្ទាប់មកទៀតគឺកង្វះកម្លាំងពលកម្ម និងចុងក្រោយគឺអតិផរណា។ ការស្ទង់មតិបានបង្ហាញថា ភាពក្រីក្រ និងវិសមភាពជាប់ចំណាត់ថ្នាក់ទី ៤ ខណៈព្រឹត្តិការណ៍ធាតុអាកាសអាក្រក់ធ្ងន់ធ្ងរ ជាប់ចំណាត់ថ្នាក់នៃហានិភ័យទី ៥។
ជាមួយគ្នានោះ ការស្ទង់មតិតាមប្រទេសនីមួយៗ បានបង្ហាញ ការព្រួយបារម្ភអំពីហានិភ័យអវិជ្ជមានពីបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិមិត្ត។ ថ្នាក់ដឹកនាំអាជីវកម្ម បានចាត់ទុកហានិភ័យអវិជ្ជមានពីបច្ចេកវិទ្យា ថាជាបញ្ហាកំពូលសម្រាប់ការធ្វើអាជីវកម្មនៅឥណ្ឌូណេស៊ី បញ្ហាធំទី២ នៅសហរដ្ឋអាមេរិក និងបញ្ហាធំទី៤ នៅចក្រភពអង់គ្លេស៕
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


