ព័ត៌មានអន្ដរជាតិ
PTT គ្រោងចំណាយប្រាក់ជាង ២០ ប៊ីលានដុល្លារ ដើម្បីជំរុញអាជីវកម្ម និងការកាត់បន្ថយកាបូន
ក្រុមហ៊ុនថាមពលថៃ PTTEP កំពុងរៀបចំបែងចែកថវិកាចំនួន ២១,២ ប៊ីលានដុល្លារ ដើម្បីជំរុញអាជីវកម្មស្នូល និងគាំទ្រផែនការកាត់បន្ថយកាបូនរបស់ខ្លួន ក្នុងរយៈពេល ៥ ឆ្នាំទៅមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។

អនុប្រធានប្រតិបត្តិក្រុមហ៊ុន PTT ទទួលបន្ទុកហិរញ្ញវត្ថុ និងគណនេយ្យ អ្នកស្រី Chanamas Sasnanand បានឱ្យដឹងថា ថវិកាដែលបានកំណត់ នឹងត្រូវចំណាយចន្លោះពីឆ្នាំ ២០២៥-២០២៩ ដោយនឹងជំរុញ និងលើកកម្ពស់តម្លៃនៃអាជីវកម្មរុករក និងផលិតប្រេងរបស់ក្រុមហ៊ុន និងជួយក្រុមហ៊ុនឱ្យឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។
ក្រុមហ៊ុននឹងប្រើកញ្ចប់មួយនៃថវិកា សម្រាប់ផែនការបណ្តាក់ទុនចូលទៅក្នុងអាជីវកម្មថ្មី ទាក់ទងនឹងការផ្លាស់ប្តូរទៅប្រើថាមពលស្អាត ខណៈគ្រោងចំណាយ ៧,៨២ ប៊ីលានដុល្លារ សម្រាប់ឆ្នាំក្រោយ។

អ្នកស្រី Chanamas បន្តថា៖ «ផែនការវិនិយោគរបស់យើងនៅឆ្នាំក្រោយ នៅតែផ្តោតលើការធានាសន្តិសុខថាមពលសម្រាប់ប្រទេសថៃ ទន្ទឹមនឹងការពង្រឹង និងពង្រីកការវិនិយោគនៅក្នុងអាជីវកម្មរុករក និងផលិតនៅក្រៅប្រទេស ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង»។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន PTT បានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ យ៉ាងហោចណាស់ ៣០ ភាគរយ នៅឆ្នាំ ២០៣០ និងបានបង្កើនគោលដៅដល់ ៥០ ភាគរយ នៅឆ្នាំ ២០៤០។ អ្នកស្រី Chanamas បាននិយាយថា ថវិកាសរុបចំនួន ៧៧ លានដុល្លារ នឹងប្រើសម្រាប់សកម្មភាពកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០២៥។
ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩ ក្រុមហ៊ុន PTT នឹងគាំទ្រដល់ឱកាសវិនិយោគលើការទាញយកថាមពលពីកម្លាំងខ្យល់ ការផ្ដល់សេវាកម្មចាប់យកកាបូន និងការស្តុកទុក ការអភិវឌ្ឍន៍ឥន្ធនៈអ៊ីដ្រូសែន និងដើមទុនបណ្តាក់ទុនរួមគ្នាជាដើម៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


