សេដ្ឋកិច្ច
អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត ១០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា ដែលសម្រេចបានទំហំទឹកប្រាក់នាំចេញជាង ៩,៩១ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃ ជាង ២៦៤ លានដុល្លារ កើន ២%។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្រាប់កម្ពុជាថ្មីថា តម្រូវការទីផ្សារអន្តរជាតិដូចជាអាមេរិក និងទីផ្សារអឺរ៉ុបកើនឡើង ធ្វើឱ្យការនាំចេញរបស់កម្ពុជាមានកំណើន។
អ្នកឧកញ៉ា លី ឃុនថៃ៖ «ការនាំចេញផលិតផលស្បែកជើង និងវាយនភណ្ឌកើនឡើងប្រមាណ ២០ ភាគរយនៅក្នុងឆ្នាំ ២០២៤ ធៀបនឹងឆ្នាំមុន ខណៈការបញ្ជាទិញច្រើន រួមផ្សំនឹងសន្តិភាពនយោបាយនៅកម្ពុជា»។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីថា សេដ្ឋកិច្ចអាមេរិក និងបណ្តាប្រទេសធំៗមួយចំនួន មានកំណើនបានអូសទាញនូវតម្រូវការ ទើបធ្វើឱ្យការនាំចេញរបស់កម្ពុជាកើនឡើង។
ម្យ៉ាងទៀត កំណើននៃការនាំចេញរបស់កម្ពុជា ក៏ដោយសារតែរោងចក្រសហគ្រាសនៅក្នុងផ្នែកកមន្តសាលផ្ទេពីការផលិតតែសម្លៀកបំពាក់ទៅលើទំនិញផ្សេងៗទៀត ហើយទំនិញកម្ពុជាដែលផ្ញើទៅអឺរ៉ុប និងអាមេរិក នៅតែមានភាពប្រកួតប្រជែង។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


