ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ជុំវិញទណ្ឌកម្មរបស់អាមេរិកលើការផ្គត់ផ្គង់ប្រេងរុស្ស៊ី
តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានបន្តហក់ឡើងសម្រាប់ការជួញដូរនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលជំរុញដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ដោយរំពឹងថានឹងប៉ះពាល់ខ្លាំងដល់ការនាំចូលប្រេងរបស់ឥណ្ឌា និងចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,៤៨ ដុល្លារ ឬ ១,៨៦ ភាគរយ ដោយជួញដូរនៅតម្លៃ ៨១,២៤ ដុល្លារ/បារ៉ែល ដែលនេះជាតម្លៃខ្ពស់បំផុតរាប់តាំងពីចុងខែសីហា ឆ្នាំមុន។ ចំណែកឯតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១,៥៣ ដុល្លារ ឬ ២ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៨,១០ ដុល្លារ/បារ៉ែល ខ្ពស់បំផុតរាប់តាំងពីដើមខែតុលា។
តម្លៃប្រេងទាំង២ បានកើនឡើងជាង ៦ ភាគរយ រាប់តាំងពីថ្ងៃទី៨ ខែមករា និងហក់ឡើងខ្ពស់ក្រោយសហរដ្ឋអាមេរិកប្រកាសពីជុំថ្មីនៃទណ្ឌកម្មទ្រង់ទ្រាយធំលើវិស័យប្រេងកាតរបស់រុស្ស៊ីកាលពីថ្ងៃសុក្រ (១០ មករា) ដោយរំពឹងថានឹងកាត់ផ្ដាច់ចំណូល ដែលរុស្ស៊ីយកទៅប្រើសម្រាប់ប្រតិបត្តិការឈ្លានពានអ៊ុយក្រែន។

ខណៈរុស្ស៊ីប្រកាសថានឹងបន្តផលិតកម្មប្រេងរបស់ខ្លួន ទណ្ឌកម្មរបស់អាមេរិករំពឹងថានឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីសម្រាប់ប្រទេសអតិថិជនធំៗរួមមានចិន និងឥណ្ឌា ដែលតម្រូវឱ្យប្រទេសទាំង២ងាកទៅរកអ្នកផ្គត់ផ្គង់ជំនួសពីមជ្ឈិមបូព៌ា អាហ្វ្រិក ឬអាមេរិកខាងត្បូងជាដើម។
អ្នកវិភាគ និងអ្នកជំនាញផ្នែកពាណិជ្ជកម្មប្រេង បានលើកឡើងថា ការណ៍នេះបង្កជាហានិភ័យសម្រាប់ការផ្គត់ផ្គង់ ដែលនឹងធ្វើឱ្យតម្លៃប្រេងបន្តហក់ឡើង៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


