ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ វិស័យដែកថែបវៀតណាមកំពុងប្រឈមបញ្ហាធ្ងន់ធ្ងរ
ក្រុមហ៊ុនអ្នកជំនាញបានព្រមានថា វិស័យដែករបស់វៀតណាមកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងកំណើននៃការនាំចេញដែកថែបរបស់ចិន ការផ្គត់ផ្គង់ក្នុងស្រុកលើសតម្រូវការ និងរបាំងពាណិជ្ជកម្មពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នៅថ្ងៃសុក្រនេះ។

អគ្គលេខាធិការ និងជាអនុប្រធានសមាគមដែកថែបវៀតណាម (VSA) លោក Đinh Quốc Thái បានព្រមានថា ទោះបីជាមានសញ្ញានៃការងើបឡើងវិញក៏ដោយ ឧស្សាហកម្មដែកថែបវៀតណាមនៅតែស្ថិតនៅក្រោមកម្រិតផលិតកម្មឆ្នាំ ២០២១ ហើយប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង ក៏ដូចជាសម្ពាធតម្លៃ។
យោងតាមលោក Thái ការនាំចេញដែកថែបរបស់ប្រទេសចិនគឺជាកង្វល់ចម្បងមួយ ដោយសារតែក្រុមហ៊ុនផលិតចិនត្រូវនាំចេញច្រើនជុំវិញកម្សោយតម្រូវការក្នុងស្រុកខ្លួន ដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនវៀតណាម ហើយគំរាមកំហែងដល់វិស័យការងារ។
ចំពោះក្នុងស្រុកវៀតណាមផ្ទាល់ ការផលិតដែកថែបលើសតម្រូវការ និងកំណើននៃការនាំចូល បានជំរុញឱ្យមានការប្រកួតប្រជែង និងសម្ពាធតម្លៃ ដែលគំរាមកំហែងដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតវៀតណាម។

ក្រៅពីនេះ របាំងពាណិជ្ជកម្មពិភពលោក ធ្វើឱ្យការបារម្ភកាន់តែធ្ងន់ធ្ងរ ដោយមានការរឹតត្បឹតផ្សេងៗជុំវិញការលក់បង្ខូចតម្លៃជាដើម។ របាំងពាណិជ្ជកម្មចុងក្រោយបំផុត គឺវិធានការពន្ធ ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមនាំចូលរបស់សហរដ្ឋអាមេរិក។
ស្តង់ដារបច្ចេកទេសតឹងរ៉ឹង វិធានការការពារពាណិជ្ជកម្ម និងបទប្បញ្ញត្តិអាកាសធាតុនៅក្នុងទីផ្សារសំខាន់ៗ អាចរឹតបន្តឹងការនាំចេញដែកថែបរបស់វៀតណាម។ លោក Thai បានគូសបញ្ជាក់ថា ប្រទេសមានសេដ្ឋកិច្ចធំៗ កំពុងបង្កើតរបាំងពាណិជ្ជកម្មក្រោមហេតុផលគោលនយោបាយបរិស្ថាន និងការការពារឧស្សាហកម្មដែកថែបក្នុងស្រុករបស់ខ្លួនជាដើម។
ទន្ទឹមនឹងនេះ ការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការប្រែប្រួលតម្លៃវត្ថុធាតុដើម កំពុងជំរុញឱ្យថ្លៃដើមផលិតកម្មកើនឡើង ដោយបន្ថែមភាពតានតឹងបន្ថែមទៀតសម្រាប់វិស័យដែកថែបវៀតណាម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


