សេដ្ឋកិច្ច
ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំជិត ២ ពាន់លានដុល្លារ
ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ មានទំហំទឹកប្រាក់ជិត ២ ពាន់លានដុល្លារ (១,៩) នៅក្នុងឆ្នាំ ២០២៤ ដែលជាកំណត់ត្រាខ្ពស់មិនធ្លាប់មាន។

លោក ហាក់ សិរី ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញបានលើកឡើងថា រោងចក្រដែលចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ សុទ្ធសឹងជាក្រុមហ៊ុនមានបទពិសោធន៍យូរឆ្នាំ ដែលអាចផ្ដល់ចំណេះជំនាញដល់ពលករកម្ពុជា។
មិនត្រឹមតែផ្ដល់ចំណេះដឹង ក្រុមហ៊ុនបាននាំយកនូវការងារ ដែលជាប្រភពចំណូលដល់ពលករមានលក្ខណៈសមរម្យ និងបរិយាកាសការងារល្អ ក្នុងឧស្សាហូបនីយកម្មកម្ពុជា។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានបុគ្គលិកកម្មករ សរុបប្រមាណ ៤ ម៉ឺន ៨ ពាន់នាក់ កើនឡើង។
ទិសដៅនៃការនាំចេញរបស់ក្រុមហ៊ុនដែលវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពេសគឺ មានច្រើន ដូចជាប្រទេសជប៉ុន និងមានផលិតផលមួយចំនួនធំនាំទៅអាមេរិក និងសហភាពអឺរ៉ុប។

លោក ហាក់ សិរី លើកឡើងថា៖ «កម្ពុជានៅខ្វះខាតកម្លាំងពលកម្មជំនាញនៅឡើយ យើងមានកម្មករជំនាញ ក៏ប៉ុន្តែ កម្មករជំនាញនោះ នៅមានចំនួននកម្រិត ប៉ុន្តែបើសិនជាក្រុមហ៊ុនវិនិយោគ លោកមានកម្មវិធីបំពាក់បំប៉ន ឬក៏ហ្វឹកហ្វឺនដល់បុគ្គលិក កម្មករ របស់ពួកគាត់ ពួកគាត់ផ្ដល់ព័ត៌មានមកវិញ មកខាងក្រុមហ៊ុនយើងថា កម្ពុជាយើងពិតជាមានធនធានមនុស្សដែលល្អប្រសើរ ដែលគាត់រៀនឆាប់ចេះ យកចិត្តទុកដាក់ ងាយស្រួលបង្រៀន»។
គិតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទទួលបានការវិនិយោគពីក្រុមហ៊ុនទូទាំងពិភពលោកចំនួន ១៥ ប្រទេស ដែលមានក្រុមហ៊ុនចំនួន ១១៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនដែលមកពីប្រទេសជប៉ុនឈានមុខគេ គឺមានប្រមាណ ៤០% នៃចំនួនក្រុមហ៊ុនសរុប បន្ទាប់មកគឺប្រទេសចិនមានប្រមាណ ៣៣ ក្រុមហ៊ុន។
តម្លៃវិនិយោគសរុបមកពីក្រុមហ៊ុនទាំងអស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានប្រមាណ ៨២១ លានដុល្លារ ដែលភាគច្រើនវិនិយោគលើវិស័យអេឡិកត្រូនិក និងគ្រឿងអគ្គិសនីមាន ១៣ ក្រុមហ៊ុន។ ក្រៅពីនេះ មានគ្រឿងបង្គុំរថយន្ត និងការដំឡើងរថយន្ត ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងផលិតភេសជ្ជៈ។
វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០២៥ ដោយគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


