ព័ត៌មានអន្ដរជាតិ
វៀតណាមចាប់ផ្ដើមចរចាពន្ធជាមួយសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាមបានសន្ទនាទូរស័ព្ទជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer កាលពីថ្ងៃពុធ ដោយចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្ម ខណៈពន្ធគយបដិការ ៤៦ ភាគរយ របស់អាមេរិកលើទំនិញវៀតណាមបង្កក្ដីបារម្ភសម្រាប់សេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទូរទស្សន៍វៀតណាម VTV បានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Nguyen Hong Dien ដែលជាប្រធានក្រុមចរចារវៀតណាម ថា៖ «វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់ ដោយឈរលើមូលដ្ឋានផ្ដល់ផលប្រយោជន៍ទៅវិញទៅមក»។
VTV បានរាយការណ៍បន្តថា៖ «ភាគីសហរដ្ឋអាមេរិកសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងទ្វេភាគី ឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មដែលមានស្ថេរភាព និងនិរន្តរភាព»។
វៀតណាម ដែលមានអតិរេកពាណិជ្ជកម្មប្រមាណ ១២៣,៥ ប៊ីលានដុល្លារ ជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានរងនូវពន្ធ ៤៦ ភាគរយ របស់សហរដ្ឋអាមេរិក ហើយកន្លងមក បានប្រឹងប្រែងការទូតដើម្បីដោះស្រាយបញ្ហានេះ។

បន្ថែមពីលើការចរចារវាងមន្រ្តីនិងមន្រ្តី វៀតណាមបានស្នើទម្លាក់ពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក មកត្រឹម ០ ភាគរយ ប្ដេជ្ញាបង្កើនការនាំចូលទំនិញអាមេរិក និងបើកផ្លូវសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកជាដើម។
ហើយដើម្បីដោះស្រាយកង្វល់របស់អាមេរិក នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ ជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ បានណែនាំមន្ត្រីឱ្យប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំពាណិជ្ជកម្ម ការក្លែងបន្លំដើមកំណើតទំនិញ និងបញ្ហាផ្សេងៗទៀត។
គួរគូសបញ្ជាក់ថា ដូចនឹងប្រទេសភាគច្រើនទៀតដែរ សហរដ្ឋអាមេរិកបានផ្អាកពន្ធគយបដិការលើវៀតណាម រហូតដល់ដើមខែកក្កដា។ មានការព្រួយបារម្ភថា ប្រសិនបើអនុវត្ត ពន្ធគយនេះអាចធ្វើឱ្យខូចដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម ដែលពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងការវិនិយោគធំដោយក្រុមហ៊ុនផលិតបរទេស៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


