ព័ត៌មានអន្ដរជាតិ
វិស័យសណ្ធាគារវៀតណាម ព្រួយបារម្ភពីការចំណាយកាន់តែច្រើន
កាសែតវៀតណាមបានចុះផ្សាយថា ឧស្សាហកម្មសណ្ឋាគាររបស់វៀតណាម កំពុងបង្ហាញពីសញ្ញាខ្លាំងនៃការស្ទុះងើបឡើងវិញ ដោយកំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ប៉ុន្តែអ្នកជំនាញព្រមានថា វិស័យនេះក៏ប្រឈមមុខនឹងបញ្ហាផងដែរ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងការចំណាយ ដែលកាន់តែច្រើនសម្រាប់ប្រតិបត្តិការ។

អនុប្រធានសមាគមទេសចរណ៍វៀតណាម និងជាប្រធានសមាគមសណ្ឋាគារវៀតណាម លោកស្រី Đỗ Hồng Xoan បានឱ្យដឹងថា សណ្ឋាគារ និងរមណីយដ្ឋាននានានៅទូទាំងប្រទេសវៀតណាម បន្តប្រឈមមុខនឹងការចំណាយខ្ពស់លើវត្ថុធាតុដើម ឧបករណ៍ និងអាហារ រួមជាមួយនឹងទីផ្សារការងារដែលមិនស្ថិតស្ថេរ។
លោកស្រី Xoan បាននិយាយថា ការរំពឹងទុករបស់អតិថិជនជុំវិញគុណភាពសេវាកម្មកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបន្ថែមសម្ពាធលើប្រតិបត្តិករសណ្ឋាគារ។
ការកាត់បន្ថយការចំណាយប្រកបដោយតុល្យភាព ការលើកកម្ពស់គុណភាពសេវាកម្ម ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងការបង្កើនប្រាក់ចំណូល ខណៈធានានូវប្រាក់ចំណូលកាន់តែប្រសើរសម្រាប់បុគ្គលិក គឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញដែលអាជីវកម្មសណ្ធាគារវៀតណមត្រូវប្រុងប្រយ័ត្ន៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


