ព័ត៌មានអន្ដរជាតិ
ការលក់រថយន្តថៃ កើនឡើងជាលើកដំបូងក្នុងរយៈពេលជិត២ឆ្នាំ
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តក្នុងប្រទេសថៃ បានកើនឡើងជាលើកដំបូងក្នុងរយៈពេល ២៣ ខែ កាលពីខែមេសា ខណៈផលិតកម្ម និងការនាំចេញ នៅតែបន្តធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សហព័ន្ធបាននិយាយថា ការលក់ក្នុងស្រុកបានកើនឡើង ១ ភាគរយ ក្នុងខែមេសា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ ០,៥៤ ភាគរយ នៅក្នុងខែមីនា។
អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI លោក Surapong Paisitpattanapong បានថ្លែងថា៖ «ការលក់បានកើនឡើងលើរថយន្តដឹកអ្នកដំណើរ ប៉ុន្តែការលក់រថយន្តភីកអាប់ បានធ្លាក់ចុះដោយសារតែការផ្តល់ហិរញ្ញប្បទាននៅតែតឹងតែង»។
កន្លងមក អ្នកជំនាញថៃលើកឡើងថា ការលក់រថយន្តក្នុងស្រុកថៃធ្លាក់ចុះដោយសារតែបំណុលគ្រួសារខ្ពស់ និងការរឹតបន្តឹងលើការផ្ដល់កម្ចីទិញរថយន្តពីបណ្ដាធនាគារថៃ។

FTI បាននិយាយថា ផលិតកម្មរថយន្តបានធ្លាក់ចុះ ០,៤ ភាគរយ នៅខែមេសា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ត្រឹម ១០៤ ២៥០ គ្រឿង ដែលជាការធ្លាក់ចុះ ២១ ខែជាប់គ្នា។ នៅខែមីនា ផលិតកម្មបានធ្លាក់ចុះរហូតដល់ ៦,១ ភាគរយ។
ជាមួយគ្នានោះ ការនាំចេញរថយន្តវិញ បានធ្លាក់ចុះ ៦,៣ ភាគរយ ក្នុងខែមេសា ធៀបនឹងការធ្លាក់ចុះ ១៤,៩ ភាគរយ នៅខែមីនា។ អ្នកជំនាញលើកឡើងថា ការធ្លាក់ចុះនៃការនាំចេញនេះបណ្ដាលមកពីកត្តាច្រើនយ៉ាង រួមទាំងការប្រកួតប្រជែងកាន់តែខ្ពស់លើទីផ្សារអន្តរជាតិ និងកម្សោយតម្រូវការជាដើម។
គួរគូសបញ្ជាក់ថា ថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមមាន Toyota, Honda និង BYD៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


