Connect with us

សេដ្ឋកិច្ច

ពលករខ្មែរនៅថៃជាង ៥០០ នាក់ បានដាក់ពាក្យចូលធ្វើការនៅរោងចក្រ សៃលុន

បានផុស

នៅ

គិតមកដល់ពេលមានេះ មានពលករខ្មែរជាង ៥០០ នាក់ បានដាក់ពាក្យស្នើសុំចូលធ្វើការ​នៅរោង​ចក្រ​ផលិតសំបកកង់រថយន្ត Sailun បន្ទាប់ពីរោងចក្រ បានប្រកាសផ្ដល់ការងារដល់ពលករខ្មែរវិល​មកពីប្រទេសថៃចំនួន ៧០០ នាក់ និងបុគ្គ លិកការិយាល័យ ១០០ នាក់ នៅចំពេលដែលទំនាស់​ព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG (សៃលុន) ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះថា មានពលករប្រមាណ ៥០០ នាក់ បានដាក់ពាក្យមកក្រុមហ៊ុន ប៉ុន្តែមានពលករខ្លះមិនទាន់ទាក់ទងបាន​ដោយក្រុមហ៊ុនកំពុងស្នើសុំលេខទំនាក់ទំនងពីពលករ។

លោក គឹន ឧត្តមមុនីស៊ីណាត៖ «មានអ្នកដាក់ពាក្យច្រើន ប៉ុន្តែពួកគាត់នៅថៃ មានអ្នកខ្លះ​ឆាត​មក ហើយយើងសុំលេខទូរស័ព្ទគាត់អត់ទម្លាក់ឱ្យ»។

រោងចក្រផលិតសំបកកង់រថយន្ត Sailun បាន​ប្រកាសផ្ដល់ការងារដល់ពលករខ្មែរ​វិលមក​ពីប្រ​ទេស​​ថៃចំនួន ៧០០ នាក់ និងបុគ្គលិកការិយាល័យ ១០០ នាក់ នៅចំពេលដែល ថ្នាក់ដឹក​នាំ​រាជ​រដ្ឋាភិបាលកម្ពុជា ត្រៀមទទួលយកពលករខ្មែរ​វិល​ត្រ​ឡប់មកពីប្រទេសថៃវិញ បន្ទាប់ពីផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន។

លោក គឹន ឧត្តមមុនីស៊ីណាត បន្ថែមថា៖ «ក្រុមហ៊ុនទទួលសិទ្ធផ្ដាច់មុខ PICG បានឧបត្ថម្ភម​ធ្យោបាយធ្វើដំណើរ ដើម្បីចុះឈ្មោះនៅក្រុមហ៊ុនសៃលុន ហើយបើសិនគាត់ទៅមើល​មិនពេញចិត្ត មិនត្រូវប្រាក់ខែអី គឺយើងអាចដឹកគាត់មកវិញបាន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៩ វិនាទី មុន

ពលករខ្មែរនៅថៃជាង ៥០០ នាក់ បានដាក់ពាក្យចូលធ្វើការនៅរោងចក្រ សៃលុន

ព័ត៌មានជាតិ៣៦ វិនាទី មុន

ក្នុងរយៈពេល៦ ខែឆ្នាំនេះ ជំងឺគ្រុនឈាមកើតមានជាង ៨ពាន់ករណី កើនឡើង២៨.៦% បើធៀបនឹងឆ្នាំមុន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

រុស្ស៊ី​ផ្លោង​មីស៊ីល​ដាក់​ក្រុង Dnipro ស្លាប់​១៧​នាក់ មុន​ហ្សេលេនស្គី និង​ត្រាំ ជួប​គ្នា​នៅ​កិច្ច​ប្រជុំ​ណាតូ

កីឡា១៥ នាទីutes មុន

កីឡាករ​ អ៊ុំ​ ចំរើន​ មិន​នឹកស្មាន​ថា​មាន​ថ្ងៃ​នេះ​ ខណៈអ្វី​ដែល​ខំប្រឹង​ជាង​ ១០ឆ្នាំ​បាន​សម្រេច​ហើយ​

ជីវិតកម្សាន្ដ២១ នាទីutes មុន

កំពូលតារាកូរ៉េ៣រូប ត្រៀមប៉ះគ្នាក្នុងពាណិជ្ជកម្មរបស់ធនាគារល្បីមួយ

Sokha Hotels

ព័ត៌មានពេញនិយម