ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក មុនថ្ងៃ ៩ កក្កដា
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានលើកឡើងកាលពីថ្ងៃពុធថា លោករំពឹងថា វៀតណាមនឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នៅមុនថ្ងៃផុតកំណត់សម្រាប់ការពន្យារពេលអនុវត្តពន្ធគយបដិការ ពោលគឺមុនថ្ងៃ ៩ កក្កដា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ថ្លែងក្នុងកម្មវិធីមួយអំឡុងពេលវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុង Tianjin ភាគឦសាន ប្រទេសចិន លោក ឈិញ បាននិយាយថា រដ្ឋាភិបាលវៀតណាមបានទាក់ទងគ្នាជាញឹកញាប់ជាមួយរដ្ឋបាល ត្រាំ ចំពោះបញ្ហាពន្ធគយ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងឃើញថាលទ្ធផលចេញមកលឿន តិចជាង ២ សប្តាហ៍។ វៀតណាម និងអាមេរិកយល់ដឹងរួមគ្នាយ៉ាងស៊ីជម្រៅលើពន្ធគយ។ ខ្ញុំសង្ឃឹមថា អ្វីៗដែលវិជ្ជមានទាំងអស់ នឹងកើតមានសម្រាប់យើង»។

វៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ បានធ្វើការចរចាពន្ធជាច្រើនលើកមកហើយជាមួយសហរដ្ឋអាមេរិក ដែលការចរចាចុងក្រោយបំផុតធ្វើឡើងកាលពីសប្តាហ៍មុន។ ប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកមួយនេះ រងនូវពន្ធប្រមាណ ៤៦ ភាគរយ ពីរដ្ឋបាល ត្រាំ។
កន្លងមក ដើម្បីជាការចរចា វៀតណាមបានស្នើ និងប្ដេជ្ញាទៅសហរដ្ឋអាមេរិកផ្សេងៗរួមទាំង បង្កើនការនាំចូលថាមពល និងទំនិញកសិកម្មអាមេរិក ដោះស្រាយរបាំងពន្ធ និងរបាំងមិនមែនពន្ធគយលើទំនិញអាមេរិក បង្ក្រាបការជួញដូរទំនិញក្លែងក្លាយ និងរឹតបណ្ដឹងប្រភពដើមនៃទំនិញនាំចេញទៅសហរដ្ឋអាមេរិកជាដើម។ មានសេចក្ដីរាយការណ៍ផងដែរថា សហរដ្ឋអាមេរិកបានដាក់ការទាមទារទៅវៀតណាម ដែលមន្រ្តីប្រទេសនេះហៅថាជាការ «ទាមទារដ៏តឹងតែង» ខណៈជំរុញឱ្យវៀតណាមកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមចិនសម្រាប់ផលិតកម្មរបស់ខ្លួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


