សេដ្ឋកិច្ច
ការហោះហើរសាកល្បងលើកដំបូងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណើរការជោគជ័យ
លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ការហោះហើរសាកល្បងលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតេជោនៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ដំណើរការជោគជ័យ។

ការហោះហើរសាកល្បងបានរៀបចំធ្វើឡើងក្នុងស្រុក ដោយបានហោះចេញពីព្រលានយន្តហោះភ្នំពេញ ទៅចុះចតនៅ ព្រលានយន្តហោះអន្តរជាតិតេជោនៅម៉ោង ៨៖០០ ព្រឹកថ្ងៃទី ១៥ ខែសីហា និងការហោះចេញពីព្រលានអន្តរជាតិតេជោ មកព្រលានភ្នំពេញវិញ ដែលមានអ្នកដំណើរសរុប ២០០ នាក់ មានទាំងជនបរទេស និងក្នុងស្រុក ដែលតម្រូវឱ្យមាន Passport ក្នុងការសាកល្បងលំដាប់អន្តរជាតិ។
លោក ស៊ីន ចាន់សេរីវត្ថាប្រាប់ថា៖ «ការហោះហើរសាកល្បងទទួលបានជោគជ័យ យើងធ្វើតេស្តឧបករណ៍ដើរទាំងអស់»។

គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F មានផ្ទៃដីទំហំ ២ ពាន់ ៦០០ ហិកតា មាន ៣ ដំណាក់កាល ដំណាក់កាលទី១ តម្លៃ ២ ពាន់លានដុល្លារបានបញ្ចប់ការសាងសង់ទាំងស្រុង នឹងត្រៀមបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលអាចដឹកអ្នកដំណើរ ១៣ លាននាក់។
ដំណាក់កាលទី២ នឹងទទួលអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ នៅឆ្នាំ ២០៥០ នឹងទទួលអ្នកដំណើរ ៥០ លាននាក់ក្នុងមួយឆ្នាំ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


