សេដ្ឋកិច្ច
ADB អនុម័តប្រាក់កម្ចី ៥០ លានដុល្លារ គាំទ្រការផ្តល់សេវាសាធារណៈ នៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តថវិកាចំនួន ៥០ លានដុល្លារ សម្រាប់កម្ចីផ្អែកលើគោលនយោបាយដើម្បីពង្រឹងអភិបាលកិច្ចក្នុងការងារផ្តល់សេវាសាធារណៈ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យការផ្តល់សេវាមានសមធម៌ និងភាពធន់។

អនុកម្មវិធីជំហានដំបូងនៃកម្មវិធីពង្រឹងអភិបាលកិច្ចដើម្បីការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើងនេះ ជាការគាំទ្របន្តរបស់ ADB ដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទី ៤ ដើម្បីបង្កើនគណនេយ្យភាពនៃការអនុវត្ត។
កម្មវិធីនេះបានជួយកំណែទម្រង់បង្កើនប្រសិទ្ធភាពនៃស្ថាប័នសាធារណៈដែលទទួលខុសត្រូវលើការប្រមូលចំណូល និងការគ្រប់គ្រងចំណាយ បង្កើតលំហសារពើពន្ធដើម្បីបង្កើនបរិមាណ និងគុណភាពនៃសេវាសាធារណៈ។
ការកែលម្អអភិបាលកិច្ចវិនិយោគសាធារណៈក៏ជួយជំរុញការអភិវឌ្ឍវិស័យឯកជន តាមរយៈក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋនិងឯកជន(PPP) ដែលរឹងមាំជាងមុន និងប្រព័ន្ធលទ្ធកម្មដែលមានតម្លាភាពជាងមុន។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីនេះគឺជាកត្តាជំរុញការផ្លាស់ប្តូរអភិវឌ្ឍន៍ រចនាឡើងដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈយន្តការសំខាន់បីគឺ ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងចំណូលនិងចំណាយ ការពន្លឿនកំណើនតាមរយៈការវិនិយោគសាធារណៈដែលមានភាពធន់ និងការកែលម្អប្រព័ន្ធសម្រាប់ការគ្រប់គ្រងការអនុវត្តដែលនឹងកែលម្អជីវិតរស់នៅ តាមរយៈសេវាសាធារណៈកាន់តែប្រសើរ។
កំណែទម្រង់នេះត្រូវបានរំពឹងថា នឹងបង្កើតចំណូលបន្ថែមប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក និង ប្រសិទ្ធភាពនៃការសន្សំសំចៃ ប្រមាណ៣ ពាន់លានដុល្លារ នៅឆ្នាំ ២០២៨។ សហគមន៍ទូទាំងប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីការងារនេះដែរសម្រាប់ឆ្នាំខាងមុខៗ។»
វិធីសាស្រ្តនៃអនុកម្មវិធីជំហានទី១នេះជួយរាជរដ្ឋាភិបាលអនុវត្តកំណែទម្រង់គោលនយោបាយក្នុងផ្នែកនៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈជាលំដាប់លំដោយ និងដែលមានការសម្របសម្រួលច្បាស់លាស់ ស្របតាមរបៀបវារៈកំណែទម្រង់ជាតិ។
តាមរយៈវិធីសាស្រ្តនេះ រាជរដ្ឋាភិបាលអាចរៀបចំកំណែទម្រង់យ៉ាងពេញលេញ ដោយធ្វើឱ្យប្រាកដថា ការងារនេះមាននិរន្តរភាព និងសមាហរណកម្មគ្រប់ជ្រុងជ្រោយទៅក្នុងប្រព័ន្ធរបស់ខ្លួន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


