ព័ត៌មានអន្ដរជាតិ
វៀតណាមកត់ត្រាពីកំណើនតម្លៃនាំចេញគ្រាប់ស្វាយចន្ទី
ប្រាក់ចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាម បានកើនឡើង ១៨ ភាគរយ ដល់ប្រមាណ ២,៨ ប៊ីលានដុល្លារ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News។

ទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បង្ហាញថា កំណើននេះត្រូវបានកត់ត្រាឡើង បើទោះបីជាបរិមាណនៃការនាំចេញថយថយចុះ ២,៦ ភាគរយ មកត្រឹម ៤១៣ ០០០ តោន ក៏ដោយ ដែលនេះបង្ហាញពីភាពរឹងមាំនៃតម្លៃគ្រាប់ស្វាយចន្ទីសកល។
ក្រសួងបានឱ្យដឹងទៀតថា កំណើនតម្លៃទាំងមូលជំរុញដោយការកើនឡើងការនាំចេញទៅចិន ដែលរួមចំណែក ៩៦ ០០០ តោន ស្មើនឹងតម្លៃ ៦០៨ លានដុល្លារអាមេរិក ដែលនេះបង្ហាញពីកំណើន ២៩ ភាគរយ បើគិតជាបរិមាណ និង ៤៧ ភាគរយ បើគិតពីតម្លៃ។

ជាមួយគ្នានោះ ចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសនាំចូលគ្រាប់ស្វាយចន្ទីដ៏ធំបំផុតរបស់វៀតណាម។ ក្នុងរយៈពេល ៧ ខែដូចគ្នា វៀតណាមនាំចេញគ្រាប់ស្វាយចន្ទីទៅអាមេរិក ប្រមាណ ៨៣ ០០០ តោន ដោយធ្លាក់ចុះជិត ៣០ ភាគរយ ក្នុងតម្លៃសរុប ៥៦១ លានដុល្លារ (ធ្លាក់ចុះ ១២ ភាគរយ)។
អ្នកជំនាញលើកឡើងថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅចិន បានកើនឡើងដោយសារតែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស កំណើនតម្រូវការអាហារសម្រន់ដែលល្អសម្រាប់សុខភាព និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងរបស់អ្នកនាំចេញ ដែលបំពេញតាមស្តង់ដារនាំចូលរបស់ចិន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


