ព័ត៌មានអន្ដរជាតិ
WB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមមកត្រឹម ៦,៦% ឆ្នាំនេះ
ធនាគារពិភពលោក (WB) កាលពីថ្ងៃចន្ទ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមសម្រាប់ឆ្នាំ ២០២៥ មកត្រឹម ៦,៦ ភាគរយ ធៀបនឹងអត្រាព្យាករចាស់ ៦,៨ ភាគរយ ដោយសារតែឥទ្ធិពលនៃពន្ធបដិការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ធនាគារបាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម បានកើនឡើង ៧,៥ ភាគរយនៅក្នុងឆមាសទី១នៃឆ្នាំនេះ ដោយសារភាពរឹងមាំនៃការនាំចេញ នៅពេលដែលមានការសម្រុកបញ្ជាទិញពីខាងក្រៅ ក្នុងបរិបទនៃភាពមិនច្បាស់លាស់លើគោលនយោបាយពាណិជ្ជកម្មសកល។
យ៉ាងណាមិញ ការនាំចេញនឹងធ្លាក់សន្ទុះមកត្រឹមបង្អួរនៅប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៥ នេះ ដែលជាហេតុធ្វើឱ្យធនាគារពិភពលោកទម្លាក់ការព្យាករមកត្រឹម ៦,៦ ភាគរយ ឆ្នាំនេះ និង ៦,១ ភាគរយ នៅឆ្នាំក្រោយ។ តួលេខនេះ ទាបជាងការព្យាកររបស់រដ្ឋាភិបាលវៀតណាម ដែលដាក់កំណើនចន្លោះពី ៨,៣-៨,៥ ភាគរយ។
ធនាគារពិភពលោកបាននិយាយថា៖ «ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចផ្តោតលើការនាំចេញ វៀតណាមនៅតែងាយរងគ្រោះទៅនឹងកំណើនសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ និងការកាត់បន្ថយតម្រូវការពីដៃគូពាណិជ្ជកម្មសំខាន់ៗ»។ ធនាគារបន្តថា៖ «ភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្ម ក៏អាចចាប់ផ្តើមដាក់សម្ពាធទៅលើអាជីវកម្ម និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ផងដែរ»។

គួរគូសបញ្ជាក់ថា ទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ពោលគឺសហរដ្ឋអាមេរិក បានដាក់ពន្ធ ២០ ភាគរយ លើទំនិញនាំចូលពីវៀតណាម ចាប់តាំងពីថ្ងៃទី ៧ ខែសីហាមក និង ៤០ ភាគរយ សម្រាប់ទំនិញដែលដឹកជញ្ជូនតាមវៀតណាម។
ជុំវិញបញ្ហានេះផងដែរ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បាននិយាយកាលពីថ្ងៃសៅរ៍ថា ភាពតានតឹងពាណិជ្ជកម្មសកល រួមជាមួយនឹងជម្លោះភូមិសាស្ត្រនយោបាយ និងយោធា កំពុងប៉ះពាល់ដល់ផលិតកម្ម និងច្រវ៉ាក់ផ្គត់ផ្គង់។ លោកបានព្រមានពីសម្ពាធកំណើនអតិផរណា និងអត្រាប្តូរប្រាក់ជាដើម។
យ៉ាងណាមិញ ក្រុមហ៊ុន Oxford Economics ដែលជាក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ចពិភពលោកឈានមុខគេ បាននិយាយក្នុងកំណត់ត្រាមួយថា៖ «សកម្មភាពក្នុងស្រុកនៅតែរឹងមាំ…ការប្រើប្រាស់ និងការវិនិយោគដែលដឹកនាំដោយរដ្ឋាភិបាល នឹងបន្តជួយដល់កំណើន បើទោះបីជាកំណើននៃការនាំចេញថយចុះបន្ថែមទៀតក្ដី»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


