អត្ថាធិប្បាយ
កងទ័ពកំពុងបែកបាក់ ឧត្តមសេនីយ៍អាមេរិក ព្រមានផ្ទុះរដ្ឋប្រហារយោធា
ជាធម្មតា រដ្ឋប្រហារកើតឡើងនៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមិនទាន់មានការអភិវឌ្ឍន៍ ឬនៅក្នុងរដ្ឋផ្តាច់ការ។ ប៉ុន្តែឥឡូវនេះ សេណារីយ៉ូកំពុងត្រូវបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុងចំណោមជនជាតិអាមេរិក។

កាលពីថ្ងៃសុក្រ ឧត្តមសេនីយ៍អាមេរិកចូលនិវត្តន៍បីនាក់ បានចេញអត្ថបទមួយនៅក្នុងកាសែត Washington Post ដែលមានចំណងជើងថា “ឥឡូវនេះ យោធាត្រូវតែត្រៀមខ្លួនសម្រាប់ការបះបោរឆ្នាំ២០២៤”។
អត្ថបទនោះនិយាយថា “យើងញ័រដល់ឆ្អឹង នៅពេលគិតពីការធ្វើរដ្ឋប្រហារលើកក្រោយ”។ ស្របពេលដែលខួបលើកទីមួយនៃកុបកម្មដ៏សាហាវ នៅវិមានកាពីតូល សហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់ ឧត្តមសេនីយ៍ឯកពីររូប និងឧត្តមសេនីយ៍ត្រីមួយរូបដែលចូលនិវត្តន៍ បានសម្តែងការព្រួយបារម្ភរបស់ពួកគេ អំពីយោធាអាមេរិកដែលកំពុងបែកបាក់គ្នា។

ពួកគេនិយាយថា “នៅថ្ងៃទី៦ខែមករា ចំនួនដ៏គួរឲ្យព្រួយបារម្ភនៃអតីតយុទ្ធជន និងសមាជិកសកម្មនៃយោធា បានចូលរួមក្នុងការវាយប្រហារលើវិមាន កាពីតូល។ ហើយពួកគេកំពុងបង្ហាញឲ្យឃើញថា ប្រវត្តិសាស្ត្រនឹងកើតឡើងម្តងទៀត។ នៅក្នុងការបោះឆ្នោតដែលមានការប្រកួតប្រជែងហើយភាពស្មោះត្រង់ត្រូវរលាយបាត់ អ្នកខ្លះអាចធ្វើតាមបញ្ជាពីមេបញ្ជាការឈ្នះឆ្នោត ខណៈអ្នកផ្សេងទៀតអាចធ្វើតាមបញ្ជាអ្នកចាញ់”។
ពួកគេថែមទាំងបានស្នើរសុំដំណោះស្រាយផងដែរថា “ក្រសួងការពារជាតិគួរតែលេងហ្គេមសង្រ្គាម បន្ទាប់ពីការបះបោរក្រោយការបោះឆ្នោត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ម្យ៉ាងវិញទៀត នេះគឺស្មើនឹងការអំពាវនាវឲ្យមន្ទីរបញ្ចកោណត្រៀមខ្លួន ដើម្បីបង្ក្រាបការបះបោរណាមួយ ដែលមិនអាចនឹកស្មានដល់នៅក្នុងប្រទេសប្រជាធិបតេយ្យទូទាំងពិភពលោក”។

លោក Shen Yi សាស្ត្រាចារ្យនៅសាលាទំនាក់ទំនងអន្តរជាតិ និងកិច្ចការសាធារណៈនៃសាកលវិទ្យាល័យ Fudan បានប្រាប់ Global Times ថា “វាហាក់បីដូចជាធ្ងន់ធ្ងរ នៅពេលអាមេរិកពីរបក្ស នឹងចេញមកនៅឆ្នាំ២០២៤ ដោយមានកងទ័ពពីរក្រុមដែលមានជំនឿខុសៗគ្នា ហើយអះអាងពីភាពស្មោះត្រង់ចំពោះប្រធានាធិបតីអាមេរិកផ្សេងគ្នា។ ការបែងចែកនយោបាយ មិនត្រឹមតែធ្វើឲ្យសង្គមអាមេរិកបែកបាក់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យរង្គើដល់យោធាអាមេរិកផងដែរ”។
គួរបញ្ជាក់ថា មិនមែនមានតែនាយឧត្តមសេនីយ៍ចូលនិវត្តន៍ទាំងបីរូបនេះ ដែលព្រួយបារម្ភនោះទេ។ កាសែត The Atlantic បានវិភាគកាលពីដើមខែធ្នូថា “រដ្ឋប្រហារបន្ទាប់របស់លោក Trump បានចាប់ផ្តើមរួចទៅហើយ”។ កាសែតនេះសង្កត់ធ្ងន់ថា “ថ្ងៃទី៦ខែមករា គឺជាការហាត់សម។ គណបក្សសាធារណរដ្ឋរបស់លោក Donald Trump មានទីតាំងល្អប្រសើរជាងមុន ដើម្បីធ្វើវិទ្ធង្សនាការបោះឆ្នោតបន្ទាប់”។

ថ្វីបើកុបកម្មនៅវិមានកាពីតូល ត្រូវបានរំសាយក៏ដោយ ប៉ុន្តែគ្រាប់ពូជនៃការស្អប់ខ្ពើម និងការបែកបាក់គ្នា បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហរដ្ឋអាមេរិក និងកំពុងរីកដុះដាលឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Times
ចុចអាន៖ អាមេរិក ហាត់សមវាយប្រហារនុយក្លេអ៊ែរលើ រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


