កូវីដ-១៩
លោកស្រី ឱ វណ្ណឌីន ក្រើនរំលឹក “អ្នកឈឺកើតទុក្ខ អ្នកស្លាប់បាត់មុខ អ្នកជាត្រេកអរ”
នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ បានផ្ញើសារក្រើនរំលឹកដល់សាធារណជនឱ្យបន្តអនុវត្តបង្ការជំងឺកូវីដ-១៩យ៉ាងម៉ឺងម៉ាត់។
លោកស្រី ឱ វណ្ណឌីន លើកឡើងថា៖ “ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ អ្នកឈឺកើតទុក្ខ អ្នកស្លាប់បាត់មុខ អ្នកជាត្រេកអរ។ តែសម្រាប់បុគ្គលគ្រប់រូប សភាពមួយណាក៏មិនចង់ជួបដែរ អ្វីដែលយើងចង់បាន គឺ មិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩នេះដែរ”។
លោកស្រី បន្តថា៖ “វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ (បើមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ) ជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់លោកអ្នក ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។ សូមចងចាំ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ”។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលើនេះ ដើម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចទាំងអស់គ្នា។

គួរបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសក្រសួងសុខាភិបាលចេញពីម្សិលមិញបានបង្ហាញថា កម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ១១,០៦៣នាក់ អ្នកជំងឺជាសះស្បើយសរុប ៣,៧០៤នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ៧,២៧០នាក់ និងអ្នកស្លាប់សរុប ៨២នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


