កូវីដ-១៩
ឃើញស្ថានភាពកូវីដកាន់តែយ៉ាប់យ៉ឺន អាមេរិក ប្រាប់ប្រជាជនខ្លួនឲ្យចាកចេញពី ឥណ្ឌា
សហរដ្ឋអាមេរិក បានទទូចដល់ប្រជាជនខ្លួន មិនឲ្យទៅប្រទេសឥណ្ឌា ឬក៏ចាកចេញពីប្រទេសនេះភ្លាមៗ នៅពេលដែលមានសុវត្ថិភាព ខណៈប្រទេសនេះកំពុងប្រឈមវិបត្តិជំងឺកូវីដ ១៩ កាន់តែធ្ងន់ធ្ងរ ។
ទន្ទឹមនោះ ស្ថានទូត និងស្ថានកុងស៊ុលអាមេរិ កប្រចាំនៅប្រទេសឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ករណីឆ្លង និងស្លាប់ថ្មី ពីជំងឺកូវីដ ១៩ បានកើនឡើងយ៉ាងខ្លាំង នៅទូទាំងប្រទេសឥណ្ឌា ហើយឈានដល់កម្រិតកំណត់ត្រា មិនធ្លាប់មានពីមុនមក” ។
សេចក្តីថ្លែងការណ៍បន្តថា “មន្ទីរពេទ្យ កំពុងរាយការណ៍អំពី កង្វះខាតការផ្គត់ផ្គង់អុកស៊ីសែន និងគ្រែសម្រាប់អ្នកជំងឺកូវីដ ១៩ និងទាំងអ្នកជំងឺធម្មតា” ។
បន្ថែមពីនេះ ការប្រឹក្សាការធ្វើដំណើរកម្រិត ៤ ដែលជាកម្រិតខ្ពស់បំផុត ត្រូវបានដាក់ចេញកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រសួងការបរទេស និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ។
ទីភ្នាក់ងារនេះ ក៏បានទទូចដល់ជនជាតិអាមេរិក ដែលចង់ចាកចេញពីប្រទេសឥណ្ឌា ទាញយកអត្ថប្រយោជន៍ ពីជម្រើសដឹកជញ្ជូនពាណិជ្ជកម្ម ។
ឥណ្ឌា មានចំនួនអ្នកឆ្លងខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនជាង ១៨.៣ លានករណី ហើយមានអ្នកស្លាប់ខ្ពស់ជាងគេទី ៤ លើលោក ដោយមានជាង ២០៨,០០០ នាក់ ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ គិតត្រឹមពេលនេះ ប្រទេសជាង ៤០ ហើយផ្ដល់ជំនួយដល់ ឥណ្ឌា ដែលកំពុងដុនដាបដោយកូវីដ
ចុចអាន ៖ ឥណ្ឌា ក្លាយជាប្រទេសទី ៤ មានអ្នកស្លាប់ដោយកូវីដច្រើនជាងគេលើលោក

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់