កូវីដ-១៩
ខេត្តត្បូងឃ្មុំបិទខ្ទប់ភូមិដីដុះក្រោយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣នាក់
រដ្ឋបាលខេត្តត្បូងឃ្មុំបានប្រកាសបិទខ្ទប់ភូមិដីដុះឃុំប៉ើស២ស្រុកក្រូចឆ្មារជាបណ្តោះអាសន្នក្រោយរកឃើញអ្នកភូមិមានវិជ្ជមានកូវីដ១៩ចំនួន៣នាក់រួចមក។
បុរសអ្នកជំងឺទាំង៣នាក់ ទី១ មានឈ្មោះ តាំង ឃាង អាយុ៥៨ឆ្នាំ បុរសទី២ ឈ្មោះ តាំង ប៊ូទ្រី អាយុ ៣០ឆ្នាំ និងឈ្មោះតាំង ជីហៀង អាយុ១៨ ឆ្នាំ អ្នកទាំង៣រស់នៅភូមិដីដុះឃុំប៉ើស២ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដែលបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២៩មេសាឆ្នាំ២០២១។

លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការបិទខ្ទប់នេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៩ ខែមេសា រហូតដល់មានការជូនដំណឹងជាថ្មី។
លោកអភិបាលខេត្តបានបន្តថាការបិទខ្ទប់នេះឡែកត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចជាការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារឬគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ការធ្វើដំណើរដោយមានបញ្ហាសុខភាពបន្ទាន់ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកកូវីដ១៩និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩តាមការកំណត់។
ការធ្វើដំណើររបស់បុគ្គលិកពេទ្យរដ្ឋនិងឯកជនមន្ត្រីរាជការក្រុមពន្លត់អគ្គិភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្មការធ្វើដំណើរដោយមានមូលហេតុចាំបាច់និងបន្ទាន់ផ្សេងទៀតដែលមានការអនុញ្ញាតពីសមត្ថកិច្ច។
លោកអភិបាលខេត្តបានបញ្ជាក់ថាបុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារខាងលើនិងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


