កូវីដ-១៩
ទីបំផុត! ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ ទទួលការចាក់វ៉ាក់សាំង Pfizer នៅសប្តាហ៍ក្រោយនេះ មុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) រំពឹងថា នឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer ដល់ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំនៅសប្តាហ៍ក្រោយនេះ ពោលគឺមុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី ។

ការប្រកាសនេះ គ្រោងនឹងធ្វើឡើងមួយខែ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា ការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលត្រូវបានអនុញ្ញាត សម្រាប់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ក៏បានផ្តល់ការការពារ ដល់ក្រុមមនុស្សវ័យក្មេង នេះផងដែរ ។
មន្ត្រីសហព័ន្ធ ថ្លែងក្នុងលក្ខខណ្ឌអនាមិក ដើម្បីពិនិត្យមើលសកម្មភាពរបស់ FDA បាននិយាយថា ទីភ្នាក់ងារនេះ ត្រូវបានគេរំពឹងថា នឹងពង្រីកការអនុញ្ញាតឲ្យ ប្រើប្រាស់ជាបន្ទាន់របស់ខ្លួន សម្រាប់វ៉ាក់សាំងចាក់ ២ ដូសរបស់ក្រុមហ៊ុន Pfizer នៅដើមសប្តាហ៍ក្រោយ ឬក៏ឆាប់ជាងនេះ តាមដែលអាចធ្វើទៅបាន ។

សកម្មភាពរបស់ FDA នឹងត្រូវធ្វើឡើង អមដោយការប្រជុំ គណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងសហព័ន្ធ ដើម្បីពិភាក្សាថាតើ ត្រូវណែនាំឲ្យចាក់វ៉ាក់សាំងនេះ ចំពោះក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ ដែរឬយ៉ាងណា ខណៈការចាក់ថ្នាំបង្ការរោគ អាចចាប់ផ្តើម បន្ទាប់ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ទទួលយកអនុសាសន៍ របស់គណៈកម្មាធិការមួយនេះ ហើយជំហានទាំងនោះ ប្រហែលជាបញ្ចប់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

ក្រុមហ៊ុនវ៉ាក់សាំង Pfizer កាលពីចុងខែមីនា បានចេញលទ្ធផលបឋម ពីការសិក្សាវ៉ាក់សាំងរបស់អ្នកស្ម័គ្រចិត្តអាមេរិក ចំនួន ២,២៦០ នាក់ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ហើយវាបង្ហាញថា មិនមានករណីឆ្លងជំងឺកូវីដ១៩ នោះទេ ក្នុងចំនោមមនុស្សវ័យជំទង់ ដែលទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស បើធៀបទៅនឹងមនុស្ស ១៨ នាក់ ក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំងសោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


