កូវីដ-១៩
ចំនួនអ្នកស្លាប់ដោយ ជំងឺកូវីដ ១៩ នៅប្រេស៊ីល កើនដល់ ៤១ ម៉ឺននាក់
ប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារ បានរាយការណ៍ថា មានអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ ១៩ ចំនួន ២,៩៦៦ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយនាំឲ្យចំនួនអ្នកស្លាប់ ទូទាំងប្រទេសឡើងដល់ ៤១១,៥៨៨ នាក់ ។
ទន្ទឹមនឹងនេះដែរ ប្រទេសប្រេស៊ីល ក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៧៧,៣៥៩ ករណីផងដែរ ដែលនាំឲ្យករណីឆ្លងសរុបឡើងដល់ ១៤,៨៥៦,៨៨៨ ករណី ។
បច្ចុប្បន្ន ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់បំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងមានការផ្ទុះឡើងនៃករណីឆ្លង ធំជាងគេទី ៣ នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ។
យោងតាមក្រសួងសុខាភិបាល ប្រទេសប្រេស៊ីល បានឲ្យដឹងថា បច្ចុប្បន្នមានអត្រាអ្នកស្លាប់ ១៩៦ នាក់ ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ និងករណីឆ្លង ៧,០៧០ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ។
រដ្ឋ Sao Paulo ដែលជារដ្ឋ មានប្រជាជនច្រើនជាងគេបំផុត នៅក្នុងប្រទេស គឺរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកស្លាប់ ៩៨,០២១ នាក់ និងករណីឆ្លងចំនួន ២,៩៤១,៩៨០ ករណី បន្ទាប់មកគឺ ទីក្រុង Rio de Janeiro ដែលមានអ្នកស្លាប់ ៤៥,២៣២ នាក់ និងករណីឆ្លង ៧៥៣,៧៣២ ករណី ។
ស្របពេលជាមួយគ្នានេះ បើយោងតាម សហព័ន្ធអ្នកផ្សព្វផ្សាយព័ត៌មាន បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនចំនួន ៤៨.៥ លាននាក់ គិតត្រឹមថ្ងៃចន្ទ ។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល រកឃើញករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ