ព័ត៌មានអន្ដរជាតិ
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល
ជារឿងដ៏រន្ធត់មួយ ដែលមនុស្សចំនួន១០នាក់នៃគ្រួសារតែមួយ ត្រូវស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះក្នុងតំបន់ពាណិជ្ជកម្មនៃប្រទេសប្រេស៊ីល។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤, យន្តហោះខ្នាតតូច Piper PA-42-1000 បានហោះបុកអគារចំនួន២ រួចក៏ធ្លាក់ចូលទៅក្នុងហាងលក់គ្រឿងសង្ហារិម បង្កជាអគ្គិភ័យនៅទីក្រុង Gramado។ ក្រៅពីមនុស្សស្លាប់ ក៏មានមនុស្សចំនួន១៧នាក់ រងរបួសផងដែរ ខណៈក្នុងនោះមាន២នាក់ របួសធ្ងន់។
យោងតាមរបាយការណ៍, លោក Luiz Claudio Galeazzi គឺជាអ្នកជំនួញនិងអ្នកបើកយន្តហោះ ដឹកប្រពន្ធកូននិងសមាជិកគ្រូសារ ធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុង Jundiaí នៃរដ្ឋ São Paulo។

យន្តហោះនេះ ទើបធ្វើដំណើរបាន៣គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលវាធ្លាក់ ប៉ុន្តែភ្លាមៗ អាជ្ញាធរប្រេស៊ីល មិនទាន់បញ្ជាក់ឡើយថាតើ គ្រោះថ្នាក់នេះបណ្តាលមកពីអ្វី។
សូមបញ្ជាក់ថា Gramado គឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសប្រេស៊ីល ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងរដូវបុណ្យណូអែល។
រម្លឹកទៅខែសីហា ឆ្នាំ២០២៣ ប្រទេសប្រេស៊ីល ក៏ជួបប្រទះសោកនាដកម្មអាកាសចរណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល១៧ឆ្នាំផងដែរ នៅពេលយន្តហោះដឹកមនុស្ស ៦២នាក់ ធ្លាក់នៅទីក្រុង Vinhedo ក្នុងរដ្ឋ Sao Paulo ដោយសម្លាប់មនុស្សទាំងអស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាក់យន្តហោះដឹកទំនិញ បុកផ្ទះប្រជាជននៅជិតព្រលានយន្តហោះក្នុងតំបន់អឺរ៉ុបខាងកើត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


