កូវីដ-១៩
ស្ថានភាពយ៉ាប់យ៉ឺន! អ្នកជំងឺកូវីដឥណ្ឌា ត្រូវដាក់ឲ្យដេកគ្រែមួយ៤នាក់ ហើយគ្រូពេទ្យបង្ខំចិត្តយកសពទៅបូជាដោយខ្លួនឯង
ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា ហាក់ដូចជាមិនបង្ហាញសញ្ញាថមថយសោះនោះ លោកវេជ្ជបណ្ឌិត Pransant Munde លេខាធិការសមាគមគ្រូពេទ្យរដ្ឋ Maharashtra បានប្រាប់សារព័ត៌មាន Arab News កាលពីថ្ងៃពុធថា “មន្ទីរពេទ្យរដ្ឋតែមួយគត់គឺមន្ទីរពេទ្យ Sassoon កំពុងធ្វើការហួសសមត្ថភាព ហើយមន្ទីរពេទ្យនេះកំពុងខ្វះខាតការផ្គត់ផ្គង់គ្រប់មុខ”។

លោក Munde និយាយថា ស្ថានភាពគឺពិបាកខ្លាំងណាស់ ដោយពេលខ្លះ អ្នកជំងឺបួននាក់ត្រូវបានដាក់ឲ្យដេកនៅលើគ្រែតែមួយ ហើយបន្ទាប់មកត្រូវបានព្យាបាល។
លោកបន្ថែមថា មានគ្រូពេទ្យជាង៥០០នាក់ទៅហើយ ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងរដ្ឋ Maharashtra។

លោកបន្តថា “យើងមានអារម្មណ៍អស់សង្ឃឹម នៅពេលយើងឃើញអ្នកជំងឺស្លាប់នៅចំពោះមុខ ដោយសារកង្វះអុកស៊ីសែនឬការយកចិត្តទុកដាក់”។
ក្រុមគ្រូពេទ្យមិនត្រឹមតែព្យាបាលអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកសាកសពទៅបូជាផងដែរ ទោះនេះមិនមែនជាការងាររបស់ក្រុមគ្រូពេទ្យក៏ដោយ។ យើងតែងតែប្រឈមមុខនឹងហានិភ័យនៃការឆ្លងមេរោគជានិច្ច”។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌា បានរាយការណ៍ពីករណីឆ្លងក្នុងកម្រិតកំណត់ត្រថ្មីចំនួន ៤១២,២៦២ករណីនិងស្លាប់ ៣,៩៨០នាក់ដែលក៏ជាចំនួនកំណត់ត្រាផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Arab News
ចុចអាន៖ អាចារ្យឥណ្ឌាអះអាងថា កូវីដ កើតឡើងដោយសារ “ព្រះខឹង”
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


