កូវីដ-១៩
មិនត្រឹមតែបាត់បង់ក្លិននិងរសជាតិ វីរុសកូវីដធ្វើឱ្យអ្នកជំងឺប្រឈមបញ្ហាស្ដាប់
អ្នកវិទ្យាសាស្ត្រអង់គ្លេសប៉ាន់ប្រមាណថាជិត ១៥ ភាគរយនៃអ្នកដែលមានផ្ទុកវីរុសកូវីដ-៩ទទួលរងនូវការប៉ះទង្គិចខួរក្បាល ហើយជិត ៨ ភាគរយបានបាត់បង់សមត្ថភាពនៃការឮសំឡេង។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Manchester នៃចក្រភពអង់គ្លេស បានឱ្យដឹងថា អ្នកជំងឺ ៧,៦% ដែលឆ្លងមេរោគកូវីដ-១៩ មានបញ្ហាទៅលើការស្តាប់ ខណៈ ១៤,៨% ហ៊ឹងត្រចៀក និង ៧,២% ទទួលរងនូវការប៉ះទង្គិចក្រដាសត្រចៀក។ នេះបើយោងតាមទិន្នន័យចំនួន ២៤ ដែលបានសិក្សាពីការផ្សារភ្ជាប់គ្នារវាងជំងឺសរសៃឈាមនិងបញ្ហាសោតវិញ្ញាណ។

ទោះយ៉ាងណា សាស្ត្រាចារ្យ Kevin Munro ប្រធានមជ្ឈមណ្ឌលសោតទស្សន៍និងថ្លង់អះអាងថា បញ្ហានៃការស្តាប់អាចបណ្តាលមកពីជំងឺទៀតដទៃរួមមាន ជំងឺកញ្ជ្រិល ស្រឡទែន និងជំងឺរលាកស្រោមខួរក្បាល។ល។ ដែលជំងឺទាំងនេះអាចធ្វើឱ្យខូចកោសិកាសសៃប្រសាទនៅក្នុងត្រចៀកផ្នែកខាងក្នុង ប្រហាក់ប្រហែលនឹងវីរុសកូវីដដែរ។
ទន្ទឹមនឹងការឃើញថាអ្នកជំងឺជាច្រើនកំពុងរងផលប៉ះពាល់ពីបញ្ហាស្ដាប់ អ្នកជំងឺខ្លះទៀតដែលឆ្លងវីរុសកូវីដ-១៩ ក៏ប្រឈមនូវការបាត់បង់ក្លិនក៏ដូចជារសជាតិ ក្រោយពីតេស្តវិជ្ជមានមេរោគនេះផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sky News
ចុចអាន៖ អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ
ចុចអាន៖ វេជ្ជបណ្ឌិតព្រមានការប្រើថ្នាំពេទ្យដោយខ្លួនឯងអាចនាំឱ្យអ្នកជំងឺកូវីដមានអាការកាន់តែធ្ងន់ធ្ងរ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


