កូវីដ-១៩
ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផ្តល់ជំនួយសង្គមជាអំណោយស្បៀង
ក្រុមប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ បានថ្លែងលើកឡើងដូចៗគ្នា អរគុណទៅដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានដាក់ចេញវិធានការបិទខ្ទប់ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានទាន់ពេលវេលា និងបានផ្តល់ជំនួយសង្គម អំណោយស្បៀងអាហារ ដើម្បីដោះស្រាយការហូបចុកក្នុងគ្រាដែលឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ។

ពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យទី១ លោក ទ្រី តិ បានប្រាប់ថា ការចេញវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល និងការផ្តល់អំណោយស្បៀងអាហារគឺជាការគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
លោកថា ការបិទខ្ទប់របស់រាជរដ្ឋាភិបាល គឺជាវិធានការមិនឱ្យមានការឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ មិនមែនជាការបិទសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ គឺជាការការពារអាយុជីវិតប្រជាជនទៅវិញ ដែលអាជ្ញាធរព្យាយាមការពារមិនឱ្យឆ្លងរាលដាលច្រើន នៅតំបន់បិទខ្ទប់។

អាជីវករលក់ដូរក្នុងផ្សារក្រមួន អ្នកនាង បិន រីណា បានប្រាប់ដែរថា អំឡុងពេលបិទខ្ទប់គ្រួសារខ្លួន ទទួលបានការការពារពីអាជ្ញាធរ សមត្ថកិច្ច មិនឱ្យចេញក្រៅដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ និងទទួលបានអំណោយពីរាជរដ្ឋាភិបាល ដែលចែកជូនប្រជាជននៅក្នុងតំបន់បិទខ្ទប់។
អ្នកនាងបញ្ជាក់ថា “ខ្ញុំយល់ថា ការបិទខ្ទប់នេះ ជាយុទ្ធសាស្ត្រល្អសម្រាប់ ការពារជំងឺកូវីដ១៩ កុំឱ្យរីករាលដាលកាន់តែខ្លាំង ព្រោះអ្វីប្រសិនបើគ្មានការបិទខ្ទប់ទេអ្នកផ្សេងទៀត ចេះតែចេញទៅក្រៅ ដូច្នេះជំងឺនេះមើលមិនឃើញ ការឆ្លងតៗគ្នា”។

អ្នកនាង ក៏បានថ្លែងអំណរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ការពារប្រជាជនទាំងថ្ងៃទាំងយប់ មិនខ្លាច់នឿយហត់អំឡុងពេលបិទខ្ទប់។ នាងថា “អរគុណដល់សម្តេចដែលបានផ្តល់អំណោយ ដល់តាមភូមិឃុំទាំងអស់ ដែលផ្តល់ឱ្យប្រជាជនទាំងអស់បានទទួលដែលរាជរដ្ឋាភិបាលចែកឱ្យ”។
ចំណែកឯ បុរសម្នាក់មកពីខេត្តព្រៃវែង មកប្រកបរបរជាជាងកាត់សក់នៅរាជធានីភ្នំពេញ ក៏ជាប់នៅក្នុងតំបន់ក្រហមដែរ ក៏ថ្លែងដែរថា ប្រជាពលរដ្ឋនៅពេលបិទខ្ទប់មានការខ្វះខាត ឥឡូវដល់លោកបានទទួលអំណោយពីរាជរដ្ឋាភិបាល គឺបានជួយសម្រួលដល់ការរស់នៅបានមួយរយៈ។ លោកថា អាជ្ញាធរ រាជរដ្ឋាភិបាល តែងតែមើលឃើញពីការខ្វះខាតជីវភាពរបស់ប្រជាពលរដ្ឋ គ្រប់កន្លែងដែលបិទខ្ទប់។
លោកនៅតែអះអាងថា “នេះមិនមែនជាការបិទសិទ្ធទេ គឺជាការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទាំងអស់គ្នាកុំឱ្យមានការឆ្លងជំងឺ និងអាចដល់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ប្រសិនបើមិនមានការបិទខ្ទប់ នឹងធ្វើឱ្យប្រជាពលរដ្ឋមានការឆ្លងច្រើន ធ្វើឱ្យប្រជាជនបាត់បង់ជីវិតក៏ច្រើន”។

ដោយឡែក អ្នកស្រី អាត ណារី មានស្រុកកំណើតនៅឯស្រុកព្រះស្តេច ខេត្តព្រៃវែង មកបម្រើការងារជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ បានប្រាប់ថា អំឡុងពេលបិទបិទខ្ទប់ខ្លួនទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល ដូចជាអង្ករ ២៥ គីឡូ មានមី ត្រីខ ទឹកត្រី។ អ្នកស្រី ថាការផ្តល់ជំនួយស្បៀងនេះ គឺអាចជួយសម្រួលជីវភាពដល់គ្រួសារខ្លួនបានមួយរយៈ ពីការខ្វះខាតស្បៀងអាហារអំឡុងពេលបិទខ្ទប់។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ថា គិតត្រឹមថ្ងៃទី ០៦ ខែឧសភា រាជរដ្ឋាភិបាលបានរៀបចំផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ក្រហម លឿងទុំ និងលឿងបានចំនួនប្រមាណ ៣០ ម៉ឺនកញ្ចប់ ដែលបានផ្តល់ជូនខ្លះជាគ្រួសារ ខ្លះជាបន្ទប់ជួល។
លោកអភិបាលរងរាជធានីភ្នំពេញរូបនេះបញ្ជាក់ថា អ្នកដែលមានលំនៅឋានអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ មានត្រឹមជាង ៣០ ម៉ឺន ដូច្នេះ តួលេខ ដែលយើងចែកស្បៀងបានជាតួលេខមួយដែលមានចំនួនច្រើន ច្រើនត្រង់ថា ជិត៣០ ម៉ឺន ត្រូវបានយកជូនទៅឱ្យប្រជាពលរដ្ឋនៅក្នុងរយៈពេលមួយខ្លី៕ អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


