កូវីដ-១៩
វ៉ាក់សាំងថ្មីរបស់ចិន បង្ហាញប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួន អំឡុងការធ្វើតេស្ត
ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិន Clover Biopharmaceuticals បាននិយាយកាលពីថ្ងៃអង្គារទី១៨ខែឧសភាថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Version ថ្មីរបស់ខ្លួន បានបង្ហាញពីភាពស៊ាំខ្លាំងក្លាប្រឆាំងនឹងមេរោគទម្រង់ដើម និងវីរុសបំប្លែងខ្លួនមួយចំនួន អំឡុងការធ្វើតេស្តលើសត្វ។

ក្រុមហ៊ុន Clover បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ក្នុងការសាកល្បងលើសត្វកណ្តុរ បេក្ខជនវ៉ាក់សាំងរបស់ខ្លួន បានបង្ហាញពីសមត្ថភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីលនិងចក្រភពអង់គ្លេស។

ក្រុមហ៊ុននេះ កំពុងធ្វើតេស្តវ៉ាក់សាំងកូវីដ ដែលមានផ្ទុកនូវសារធាតុជំនួយបានមកពីក្រុមហ៊ុន Dynavax Technologies Corp។ សារធាតុជំនួយនេះ ត្រូវបានរចនាឡើងជាធម្មតាដើម្បីបង្កើនប្រសិទ្ធភាពរបស់វ៉ាក់សាំង។

ក្រុមហ៊ុន Clover អះអាងថា ខ្លួនមានបំណងបន្តវាយតម្លៃលើបេក្ខជនចាក់វ៉ាក់សាំងដែលនៅសេសសល់របស់ខ្លួន ហើយឈានទៅរកការសាកល្បងជំហានបន្ទាប់ នៅឆមាសទី២នៃឆ្នាំ២០២១នេះ ដោយផ្អែកលើទិន្នន័យពីការធ្វើតេស្តលើសត្វ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្តី សង្ឃឹម ប្រទេស ក្រីក្រ ខណៈ ក្រុម ហ៊ុន វ៉ាក់សាំង ធំ បំផុត ក្នុង លោក រំពឹង នាំ ចេញ ចុង ឆ្នាំ នេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


