កូវីដ-១៩
តាកែវបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៣ នាក់
ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា តាកែវបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៣ នាក់បន្ថែមទៀត ក្នុងនោះមានស្រី ១៨ នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

បើតាមលោក ឧត្តមសេនីយ៍ទោល សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងនៅក្នុងរបាយការណ៍ចុះថ្ងៃទី៣០ ឧសភានេះថា ក្នុងចំណោមអ្នករកឃើញថ្មីចំនួន ៣៣ នាក់ ក្នុងនោះនៅស្រុកត្រាំកក់ចំនួន ១៤ នាក់ ស្រី ៩ នាក់ ស្រុកព្រៃកប្បាសចំនួន ៨ នាក់ ស្រី ៤ នាក់ ស្រុកដូនកែវចំនួន ៥ នាក់ ស្រី ១ នាក់ ស្រុកសំរោងចំនួន ៤ នាក់ ស្រី ២ នាក់ ស្រុកបាទីចំនួន ១នាក់ស្រី និងស្រុកទ្រាំង ចំនួន ១ នាក់ស្រី។

លោក វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩នៅខេត្តតាកែវភាគច្រើនជាកម្មករ កម្មការិនីបម្រើការនៅតាមរោងចក្រ ពិសេសរោងចក្រសាន់បូដែលមានកម្មករឆ្លងរាប់រាយនាក់។
លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាកម្មករ កម្មការិនីត្រូវអនុវត្តការធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួនជាទីបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា ពាក់ម៉ាស រក្សាគម្លាត និងលាងដៃឱ្យបានញឹកញាប់ ពិសេសកុំប្រឡែងគ្នាដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។

លោកប្រធានមន្ទីរបានបន្ថែមទៀតថា ចំពោះអ្នកដែលមានជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ត្រូវរួសរាន់ទៅធ្វើតេស្តឱ្យបានឆាប់បំផុត ដើម្បីដឹងលទ្ធផលធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា និងធ្វើត្តាឡីស័កឱ្យបានត្រឹមត្រូវហាមប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕


អត្ថបទ៖ សំអឿន
ចុចអាន៖ អ្នកដំណើរចាក់វ៉ាក់សាំងរួចហើយចូលមកកម្ពុជានៅតែតម្រូវឱ្យធ្វើតេស្តនិងចត្តាឡីស័ក១៤ថ្ងៃ
ចុចអាន៖ ខេត្តស្វាយរៀងមានអ្នកជំងឺ កូវីដចំនួន៨២០នាក់ និងជាសះស្បើយ៣៧៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


