Connect with us

កូវីដ-១៩

មិត្តភ័ក្ដិ​ពីរ​នាក់​នៅ​បន្ទប់​តែមួយ​ឆ្លង​កូវីដ បុរស​ម្នាក់ អាជ្ញាធរ​ឲ្យ​ទៅ​តេស្ត​រត់​គេច​ខ្លួន​បាត់

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវ​កូវីដ ១៩ បាន​ប្រកាស​បុរស​ឈ្មោះ យ៉ន យោគ បាន​រត់​គេច​ខ្លួន ក្រោយ​ពេល​មិត្តភ័ក្រ​ពីរ​នាក់​ស្នាក់នៅ​បន្ទប់​តែមួយ​ តេស្ត​មាន​វិជ្ជមាន​កូវីដ១៩។

ក្រុម​ការងារ​បាន​ប្រកាស​ស្វែងរក​បុគ្គល​ដែល​សង្ស័យ​កើត​កូវីដ​នេនេះ ដើម្បី​ចូលខ្លួន​ទៅ​ធ្វើ​តេស្ត​ចៀសវាង​ចម្លង​ដល់​អ្នក​ដទៃ ដែល​អាច​ប្រឈម​មុខ​ផ្លូវ​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា បុរស​ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ​ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញ​វិជ្ជមាន​វិរុស​កូវីដ១៩។

អាជ្ញាធរ​ប្រកាស​ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ​ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ។ ជាមួយ​ ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់​មក​អាជ្ញាធរ​មូលដ្ឋានរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម