ជីវិតកម្សាន្ដ
តារាចម្រៀងស្រី k-pop ម្នាក់ បែកធ្លាយវីដេអូជាមួយនឹងតារាប្រុសជំនាន់ក្រោយ
យោងតាមការចុះផ្សាយពី Allkpop សមាជិកក្រុមចម្រៀងស្រី k-pop វ័យ ២៥ ឆ្នាំម្នាក់ ត្រូគេរិះគន់ជុំវិញការបែកធ្លាយវីដេអូប្រអប់ខ្មៅក្នុងរថយន្តជួលមួយ ជាមួយនឹងតារាប្រុសក្រុម Idol ជំនាន់ក្រោយ ខណៈដែលជនល្មើសដែលធ្វើឲ្យបែកធ្លាយ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំរួចទៅហើយ
នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តជួលមួយ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា B ត្រូវតុលាការកាត់ទោសពីបទ Blackmail លើសមាជិកក្រុមនារីអាយុ ២៥ ឆ្នាំ ហៅថា A ដោយកេងប្រវ័ញ្ចជីវិតឯកជនរបស់នាង។
នៅថ្ងៃទី ១៩ ខែតុលា ចៅក្រម Gong Woo Jin នៃផ្នែកព្រហ្មទណ្ឌ 14 នៃតុលាការស្រុក Incheon បានកាត់ទោស B ឲ្យជាប់ពន្ធនាគាររយៈពេល៨ ខែ ដោយព្យួររយៈពេល ២ ឆ្នាំ រួមជាមួយនឹងសេវាសហគមន៍ចំនួន ១២០ម៉ោង។ ជនបានគំរាមកំហែង A បន្ទាប់ពីបានរកឃើញវីដេអូប្រអប់ខ្មៅពីរថយន្តជួលរបស់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈឆ្នាំមុន។ ខ្សែអាត់វីដេអូនេះត្រូវបានគេរាយការណ៍ថា បានបង្ហាញពីអាកប្បកិរិយាស្និទ្ធស្នាលជាមួយសមាជិកក្រុមក្មេងប្រុសម្នាក់ដែលហៅថា C នៅកៅអីខាងក្រោយរថយន្ត។
តុលាការបាននិយាយថា B បានប្រព្រឹត្តបទល្មើសនេះ ខណៈពេលដែលកំពុងអនុវត្តទោសព្យួររួចហើយ។ វាច្បាស់ណាស់ថាជាករណីជំរិតទារប្រាក់។ ការកាត់ទោសនេះគិតដល់ថា B បានប្រគល់ប្រាក់ភាគច្រើន សារភាពចំពោះឧក្រិដ្ឋកម្ម និងបង្ហាញវិប្បដិសារី។
ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនដែលបានដឹងព័ត៌មានមួយនេះបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង សឹងមិនជឿថា សមាជិកក្រុមចម្រៀងស្រីនោះហ៊ានធ្វើអំពើមិនល្អបែបនេះ ជាមួយតារាប្រុសក្រុម Idol។ ថ្វីដ្បិតតែ ពួកគេមិនថា តារាវម្រៀងស្រីនោះជានរណា ប៉ុន្តែមហាជនបានបន្តរិះគន់ទៅលើវីដេអូបែកធ្លាយនោះយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ថៅកែជួលរថយន្តកូរ៉េខាងត្បូង ជាប់គុកដោយសារជំរិតទារលុយពីគូស្នេហ៍តារា K-pop
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


