ព័ត៌មានអន្ដរជាតិ
Jom Phalang យំសោកស្រណោះខ្លួន ហើយប្រាប់បំណងប្រាថ្នាចុងក្រោយ នៅមុខអ្នកកាសែត
បុគ្គល Kan Jom Phalang ដែលជាមេខ្លោងតាមយាយីប្រជាជនកម្ពុជានៅភូមិជោគជ័យនាពេលកន្លងមកនេះ ស្រាប់តែយំសោកស្រណោះខ្លួននៅមុខអ្នកកាសែត ដោយប្រកាសពីបំណងប្រាថ្នាចុងក្រោយថា ចង់សម្រាកនិងចំណាយពេលជាមួយកូន ដោយស្នើឲ្យក្រសួងស៊ើបអង្កេតមូលនិធិ ព្រមទាំងរថយន្ត Ferrari ពណ៌ក្រហមដ៏ប្រណីត។

យោងតាម khaosod នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ Jom Phalan បានដាក់ញត្តិតាមការស្នើសុំស៊ើបអង្កេត លើមូលនិធិរបស់ខ្លួនទៅតាមការកោះហៅកន្លងមក។ យ៉ាងណា បន្ទាប់ពីចេញពីក្រសួងរួច លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាន ដើម្បីលាងភាពស្អាតស្អំរបស់ខ្លួន ដែលកំពុងរងការចោទប្រកាន់លាងលុយកខ្វក់ឲ្យជនទី៣។
ស្ថិតនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន Jom Phalang បាននិយាយទាំងស្រក់ទឹកភ្នែកនិងស្រណោះស្រណោកខ្លួនថា «ទាក់ទងនឹងការចោទប្រកាន់ថា មូលនិធិនេះប្រើលុយជំនួយខុសច្បាប់ សូមឲ្យស៊ើបអង្កេតចុះ។ ចាប់ពេលនេះតទៅ ខ្ញុំនឹងចំណាយពេលជាមួយកូនរបស់ខ្ញុំវិញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសង្គមទាមទារ ខ្ញុំនឹងត្រលប់មកវិញ! ខ្ញុំមិនប្រាកដថាខ្ញុំនឹងបាត់ខ្លួនយូរឬអត់ទេ។ ខ្ញុំបានជួយសង្គមច្រើនណាស់ តែកន្លងមក ខ្ញុំមិនមានពេលវេលាចំណាយជាមួយក្រុមគ្រួសារ និងកូនស្រីរបស់ខ្ញុំឡើយ ហើយនេះគឺជាបំណងប្រាថ្នាខ្ញុំចំពោះកូនស្រីតែមួយ»។

នាពេលប៉ុន្មានថ្ងៃមកនេះ មូលនិធិរបស់ Kan Jom Phalang បានរងនូវរឿងអាស្រូវបែងចែកបក្សគ្នា ដោយគ្រោងនឹងផ្លាស់ប្តូរទៅជាមូលនិធិមួយផ្សេងទៀត ដើម្បីគេចពីការផ្ទេរលុយចូលរដ្ធ។ ជាពិសេស មូលនិធិបុគ្គលនេះក៏កំពុងរងការស៊ើបអង្កេត ពាក់ព័ន្ធនឹងលុយជំនួយពីសប្បុរសជនយកទៅប្រើខុសច្បាប់។ ដំបូងឡើយ គេដាក់ការស្មានថា អាចភាពស្រដៀងទៅនឹងអ្នកនយោបាយថៃជាច្រើន ដែលតែងតែប្រើសម្រាប់លាងលុយកខ្វក់ ឬការគេចពន្ធជាដើម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជម្លោះលុយមូលនិធិក្តៅគគុក Nawat ដាក់សម្ពាធ ឲ្យ Jom Phalang សងភ្លាមៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


