Connect with us

ជីវិតកម្សាន្ដ

សិល្បករ៣០រូបដែលមានជំងឺប្រចាំកាយទទួលបានអំណោយពីឧកញ៉ាចិត្តធម៌ម្នាក់

បានផុស

នៅ


តារាសិល្ប:ចំនួន៣០រូប ដែលមានជីវភាពខ្វះខាត និងកំពុងមានជំងឺប្រចាំកាយបានទទួលអំណោយពីសប្បុរសជន និងលោកឧកញ៉ា ជា រតនា និងលោកជំទាវ លី ហៀក តាមរយៈលោក អុឹម ជីវ៉ា និងតារាកំប្លែងនាយ ចាប ចៀន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចែកជូនអំណោយនេះ គឺដោយមើលឃើញពីភាពខ្វះខាតរបស់សិល្បករ-សិល្បការិនីខ្វះខាត និងមានជំងឺ ជាពិសេស​គឺក្នុងរដូវកាលជំងឺកូវីដ-១៩កំពុងរាត្បាតនេះធ្វើឲ្យសិល្បៈកាន់តែជួបការខ្វះខាតរកចំណូលមិនបានទៀតនោះ ទើបធ្វើឲ្យលោកឧកញ៉ាមានចិត្តអាណិតអាសូរ និងជួយដល់សិល្បៈចាស់ជរាដើម្បីឲ្យពួកគាត់បានទទួលយកអំណោយទាន់ពេលវេលារ ។

ប្រភពពីលោក អ៊ឹម ជីវ៉ា បានឲ្យដឹងបន្ថែមថា ជាជំហ៊ានដំបូង គឺធ្វើការឧបត្ថម្ភជាថវិការមួយចំនួនដល់សិល្បករចំនួន​៣០នាក់សិន ហើយការឧបត្ថម្ភនេះ គឺលោកឧកញ៉ាជួយដល់អ្នកដែលមានជីវភាពខ្វះខាតខ្លាំងធ្វើយ៉ាងណាឲ្យពួកគាត់បានបានទទួលដល់ដៃនិងទាន់ពេលវេលារ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម