Connect with us

ជីវិតកម្សាន្ដ

អនុប្រធានសមាគមសិល្បករខ្មែរ បន្តស្នើសុំសប្បុរជនជួយឧបត្ថម្ភដល់ភរិយាវីរកងទ័ពលី នាល វណ្ណា

បានផុស

នៅ

អនុប្រធានសមាគមសិល្បករខ្មែរនិងជាអតីតតារាសម្តែងអ្នកនាង នៅ សូនីតា មកដល់ពេលនេះនៅតែបន្តសកម្មភាពសប្បុរសធម៌ជួយដល់វីរកងទ័ព និងពលរដ្ឋជនភៀសសឹក ពិសេសបានប្រកាសស្នើរសុំសប្បុរជន ដើម្បីជួយឧបត្ថម្ភដល់ភរិយាវីរកងទ័ព នាល វណ្ណា ដែលបានពលីនៅពេលជាប់ដៃប្រយុទ្ធជាមួយចោរសៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង នៅ សូនីតា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលដូច្នេះថាភរិយាបងប្រុស នាល វណ្ណា ដែលបានពលី ជីវិតនៅសមរភូមិតំបន់អានសេះ គឺបានមកដល់ផ្ទះខ្ញុំល្ងាចនេះ បើសិនមានបងប្អូនសប្បុរសជនណាមាសម្ភារ:ឬ ថវិការចង់ប្រគល់ជូនគាត់ដោយផ្ទាល់ ឬតាមរយ:ខ្ញុំអាចចូលរួមបាន ជាពិសេសគឺសម្ភារៈកុមារ ទឹក ដោះគោ ខោអាវ តុក្កតាជាដើម។

អ្នកនាង នៅ សូនីតា បាននិយាយបន្តថា ភរិយាគាត់ក៏ជាជនភៀសសឹកមួយរូបដែរ ដោយគាត់ពុំមានផ្ទះស្នាក់ផ្ទាល់ខ្លួននៅឡើយ។ សូមអរគុណអ្នកនាង អេង វ៉ាណង ដែលបានចូលរួមថវិកា ៥០ដុល្លារ សម្រាប់បងស្រីអាណិតគាត់មិនដឹងរំពឹងអី្វទេផ្ទះ។

អនុប្រធានសមាគមសិល្បករខ្មែរ អ្នកនាង នៅ សូនីតា បានបញ្ជាក់បន្ថែមថា វីរកងទ័ព នាល វណ្ណា នេះហើយដែលសុខចិត្តលោតពីលើភ្នំដាច់ខាតមិនឱ្យទាហានថៃចាប់ខ្លួនទេ ភរិយានិងកូនរបស់គាត់បានមកដល់ផ្ទះខ្ញុំហើយដើម្បីមកថ្លែងអំណរគុណសប្បុរសជន និងទទួលជំនួយបន្ថែម។ សូមវិញ្ញាណក្ខន្ធបងវីរកងទ័ពទៅឱ្យបានស្ងប់ចុះ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម