ជីវិតកម្សាន្ដ
សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ
សៀវភៅអប់រំជីវិត មានចំណងជើងថា «ពេលវេលា» ដែលជាវណ្ណកម្មដ៏ល្បីរបស់ក្រុមបោះពុម្ពផ្សាយ តម្រា បានបោះពុម្ពដាក់លើទីផ្សារជាលើកទីពីរក្រោយពេលដែលទទួលបានជោគជ័យព្រោះការពេញនិយម។
កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងតម្រា បានឱ្យដឹងថា លើកនេះទំហំបោះពុម្ពសៀវភៅ«ពេលវេលា»គឺរក្សាដដែលចំនួន៣០០០ក្បាល និងមានតម្លៃលក់ចេញ២៥០០០រៀល។
ក្នុងសៀវភៅដែលជាស្នាដៃរបស់អ្នកនិពន្ធ ម៉ី សនសុធារីនេះ អមជាមួយនូវមាតិកាជាច្រើនដូចជា ហេតុអ្វីពេលវេលាមានតម្លៃជាងមាសប្រាក់ របៀបប្រើពេលវេលាឱ្យដូចមហាសេដ្ឋី ការប្រើពេលវេលាក្នុងបច្ចុប្បន្នឱ្យល្អជាអតីតកាល ។ល។
កញ្ញាបានឱ្យដឹងទៀតថា មកទល់ពេលនេះ មានបណ្ណាគារជាច្រើនបានមកទទួលយកទៅលក់រាយបន្តជាហូរហែរ ហើយកញ្ញាអះអាងថា ការបោះពុម្ពលើកទីបីនៅតែស្ថិតក្នុងការគ្រោងទុករបស់តម្រា ព្រោះថានេះជាសៀវភៅដ៏មានអត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យ។

-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី




