ជីវិតកម្សាន្ដ
នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ
តារាកំប្លែងអភ័ព្វស្នេហ៍នាយក្រិន ត្រូវបានប្រភពពីមិត្តភក្តិរួមអាជីពទម្លាយឲ្យដឹងថា នាយពេលនេះបានធ្លាក់ខ្លួនឈឺធ្ងន់ត្រូវបានចូលសង្គ្រោះនៅមន្ទីពេទ្យ។
ដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់តារាកំប្លែងនាយក្រិន នេះបានធ្វើឲ្យមហាជននិងអ្នករួមអាជីពសិល្បៈ ជាច្រើនបានបង្ហាញការអាណិតអាសូរខ្លាំងខណ: ដែលនាយជាតារាម្នាក់ដែលកម្សត់ទាំងស្នេហ៍បរាជ័យទាំងមុខជំនួញរកស៊ីក្រោយបែកបាក់ស្នេហ៍លើកទីពីរ ដោយបន្សល់កូនកំព្រា៣នាក់ក្នុងបន្ទុក។

បើតាមការបញ្ជាក់ឲ្យដឹងពីនាយ ធុង ដែល ជាមិត្តភក្តិរួមអាជីពក្រុមកំប្លែងនាយ ក្រិន បាននិយាយនៅថ្ងៃនេះថា “សូមជូនពរឲ្យបងឆាប់ជាមានកម្លាំងឡើងវិញ ណា ( បង ក្រិន)។ក្នុងនោះក៏មានសំនួរជា ច្រើនដោយចង់ដឹងថានាយ ក្រិន កំពុងមានជំងឺអ្វី?”។
ឆ្លើយតបទៅនឹងសំនួរនេះត្រូវបាននាយ ធុង បញ្ជា ក់ថា នាយក្រិនគាត់មានជំងឺពោះវៀនធ្លាក់ចូលក្រោមពង។ដោយឡែកនាយ ក្រិន នៅរសៀលថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២១នេះ មិនទាន់អាចសួរនាំពីនាយ ក្រិន បាននៅឡើយទេ។

គេនៅចាំបានថាកាលជាងកន្លះឆ្នាំមកនេះមហាជនជាច្រើនបានសម្ដែង ការអាណិត ចំពោះនាយក្រិន គ្រប់គ្នាក្រោយពី នាយជួបទុក្ខផ្ទួនៗ គ្នាដោយសារប្រពន្ធរត់ចោលទៅមានប្រុសថ្មីទុក ឲ្យនាយចិញ្ចឹមបីបាច់កូនចំនួន ៣ នាក់ហើយ ក្រោយមកហាងរបស់នាយក៏ត្រូវបិទទៀតដោយសារ វិបត្តិ កូវីដ -១៩ ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


