ជីវិតកម្សាន្ដ
ដោយក្ដីស្រលាញ់ នាយ ចឺម នាំសង្សារបណ្ដូលចិត្តទៅតាមគ្រប់ឆាក
កន្លងមកមានការចាប់អារម្មណ៍ ក្រោយពេលតារាចម្រៀងនាយ ចឺម បានទម្លាយមុខមាត់និងទំនាក់ទំនងស្នេហាជាមួយនារីរូបស្រស់ម្នាក់ ដែលគេដឹងថា ជាមេម៉ាយកូនមួយបន្ទាប់ពីបានស្គាល់គ្នាត្រឹមរយៈជាង២ខែប៉ុណ្ណោះ។

គេសង្កេតឃើញថានាយ ចឺម ក្រោយផ្សារភ្ជាប់ស្នេហ៍ជាអ្នកមេម៉ាយសាច់សខ្ចីល្វក់កូន១ សេង សុខគីម មកគឺនាយតែងបានយកចិត្តទុកដាក់លើសពីសង្សាររបស់នាយមុនៗទាំងអស់ ដូចជាការយករូបភាពរបស់កំពូលស្នេហ៍ដាក់នៅផេក ហើយពេលទៅដើរលេងនៅទីណាឆ្ងាយនាយមានអារម្មណ៍ថា ស្ដាយបើសិនជាគូស្នេហ៍បណ្ដូលចិត្ត សុខគីម មិនបានទៅចូលរួមជាមួយ។


ដោយឡែកថ្មីៗនេះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែច ប់អារម្មណ៍ថែមទៀតនោះ គឺតារាចម្រៀងនាយ ចឺម ក៏ត្រូវសង្សារទៅតាមដល់ឆាកទៀតផង។ ប៉ុន្តែហេតុផលនេះ ពុំមែនកើតចេញពីបញ្ហាអ្វីទេ ពោលដោយសារតែការស្រលាញ់ទើបនាយ ចឺម សម្រេចយកសង្សារបណ្តូលចិត្ត សេង សុខគីម ទៅកៀកកើយគ្នានៅតាមកម្មវិធីឆាកតន្ដ្រីតែម្ដង ហើយនាយថែមទាំងហៅគូស្នេហ៍ថ្មីថា”មេស្រីៗ”ទៀតផង។


តារាចម្រៀង ចឺម ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា សម្រាប់គូស្នេហ៍ក្រោយនេះ គឺស្គាល់គ្នាត្រឹមតែរយៈពេលជាង២ខែប៉ុណ្ណោះ ក៏ចាប់ផ្តើមកើតជាទំនាក់ទំនងស្នេហាតែម្តង។ នាយថាបច្ចុប្បន្នពួកគេកំពុងស្វែងយល់ចិត្តគ្នាបណ្តើរៗទម្រាំឆ្លងដល់អនាគត់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


