ជីវិតកម្សាន្ដ
Kim Soo Hyun បំបែកកំណត់ត្រាជាថ្មី ក្លាយជាតារាប្រុសស៊ីថ្លៃបំផុត ក្នុងវិស័យភាពយន្តកូរ៉េ
តារាសម្តែង Kim Soo Hyun បានក្លាយជាតារាសម្តែងលំដាប់ A របស់កូរ៉េខាងត្បូង ជាមួយនឹងតម្លៃនៃការបង្ហាញខ្លួនបំបែកកំណត់ត្រា នៅក្នុងខ្សែភាពយន្តភាគថ្មីបំផុតរឿង One Ordinary Day ។

ស្ថិតក្នុងវ័យ ៣៣ឆ្នាំ តារាសម្តែងដ៏មានទេពកោសល្យរូបនេះ បានយកឈ្នះចិត្តទស្សនិកជនរាប់លាននាក់ រហូតបានឈរលើបញ្ជីរតារាប្រុសស៊ីថ្លៃបំផុត ខណៈសម្ដែងតែមួយភាគប៉ុណ្ណោះ Kim Soo Hyun បានតម្លៃខ្លួន ៥០០លានវ៉ុន (ប្រហែល ៤២៣,០០០ ដុល្លារអាមេរិក)។

ប្រភពពី Koreaboo បានឱ្យដឹងថា Kim Soo Hyun ជាតារាប្រុសដ៏មានទេពកោសល្យ សម្ដែងបានគ្រប់ទម្រង់ ជាពិសេសជំនាញខាងបង្ហូរទឹកភ្នែក ទើបធ្វើឱ្យផលិតកម្មជាច្រើនទាក់ទងថត សឹងគ្មានពេលសម្រាក។

ឆ្នាំ ២០២១ នេះ Kim So Hyun មានទ្រព្យសម្បត្តិសុទ្ធ ១១៧ លានដុល្លារអាមេរិកនៅក្នុងដៃ និងបានក្លាយជាតារាសម្ដែងកូរ៉េដែលមានជាងគេបំផុតក្នុងវិស័យភាពយន្ត។ ភាពយន្តល្បីៗរបស់ Kim So Hyun គឺរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” រឿង “It’s Okay to be not Ok” និងចុងក្រោយនេះគឺរឿង “One Ordinary Day” ។ លោកជាតារាប្រុសជួរមុខក្នុងប្រទេសដែលស៊ីថ្លៃជាងគេក្នុងទឹកប្រាក់ប្រមាណ ៨៤,០០០ ដុល្លារអាមេរិកក្នុងការសម្ដែងរឿងមួយភាគ កាលពីដើមឆ្នាំ ២០២១។ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន តារាសម្ដែងរូបនេះ ឡើងតម្លៃខ្លួនរហូតជាង ៤០ម៉ឺនដុល្លារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Song Hye Kyo និង Jun Ji Hyun ក្លាយជាតារាស្រីកូរ៉េខាងត្បូង រកចំណូលបានច្រើនជាងគេ ក្នុងរឿងមួយភាគ
ចុចអាន៖ Miss Grand International ឲ្យនិមយមន័យ ៤ នេះ លើឈុតតំណាងជាតិ ទើបក្លាយជា Best ” National Costume ” បាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


