ជីវិតកម្សាន្ដ
កុំភ្លេចយប់នេះ! បវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី គ្រងឈុតតំណាងជាតិឈ្មោះថា «វប្បការិកា ចត្វានិមិត្ត»លើឆាកអន្តរជាតិ
ភ្នំពេញ ៖ បវរកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់ម្កុដMiss Universe Cambodia 2021 គឺតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធីប្រកួតMiss Universe លើកទី៧០ឆ្នាំ២០២១នៅប្រទេសអ៊ីស្រាអែល។
ក្នុងកម្មវិធីដ៏អស្ចារ្យនេះដែរ បវរកញ្ញាកម្ពុជាកញ្ញាងិន ម៉ារ៉ាឌី ក៏បាននាំយកនូវឈុតតំណាងជាតិដែល បានសម្រិតសម្រាំងយ៉ាងល្អប្រណីតឈ្មោះថា« វប្បការិកា ចត្វានិមិត្ត»ដើម្បីបង្ហាញលើឆាកអន្តរជាតិ។

ជាក់ស្តែងនៅរាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ វេលាម៉ោង១២យប់តទៅម៉ោងនៅកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី នឹងគ្រងឈុតតំណាងជាតិបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ពីបុព្វកាលរបស់ដូនតាយើងបន្សល់ទុក។

សម្រាប់ការត្រៀមបង្ហាញខ្លួនរបស់កញ្ញា ងិន ម៉ារ៉ាឌី ជាមួយឈុតតំណាងជាតិ«វប្បការិកា ចត្វានិមិត្ត » នារាត្រីថ្ងៃទី១០ខែធ្នូនេះបានធ្វើឱ្យមហាជននិងអ្នកគាំទ្រពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកសម្តែងក្តីរំភើបខ្លាំងនិងរង់ចាំទស្សនាយ៉ាងអន្ទះសាផងដែរ។

ដោយឡែកបើចាប់អារម្មណ៍នៅលើទំព័រហ្វេសប៊ុករបស់បវរកញ្ញា ងិន ម៉ារ៉ាឌី កាលពីថ្ងៃម្សិលមិញនា ងក៏បានស្នើឲ្យមហាជនជួយគាំទ្រនិងផ្តល់កម្លាំងចិត្តផង។ កញ្ញា ងិន ម៉ារ៉ាឌី បានលើកឡើងថា សូមរង់ចាំតាមដានទស្សនាការប្រកួតនិងផ្តល់កម្លាំងចិត្តដល់រូបនាងខ្ញុំផងណា។សូមអរគុណអ្នកទាំង អស់គ្នាសម្រាប់ការស្រលាញ់មកលើរូបនាងខ្ញុំ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


